រឿងល្អៗ៦ យ៉ាងត្រៀមធ្វើនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនាំលាភសំណាង
- 2024-04-13 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងល្អៗ៦ យ៉ាងត្រៀមធ្វើនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនាំលាភសំណាង
រឿងល្អៗ៦ យ៉ាងត្រៀមធ្វើនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដើម្បី នាំលាភសំណាងល្អក្នុងគ្រួសារ និងជីវិតរីកចម្រើន
ថ្ងៃទី ១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ ខាងមុខនេះជិតខិតចូលកាន់តែកៀកថ្ងៃហើយ។ គឺគ្រប់បណ្តាស្ថានប័នជរដ្ឋ និងឯកជនត្រូវបានសម្រាក ៣ ថ្ងៃ។ ត្រឡប់ទៅជួបជុំក្រុមគ្រួសារ អ្នកមានគុណ សាច់ញាត់ទីជិតទីឆ្ងាយ តាមខេត្តក្រុងនានាបន្ទាប់ពីបំពេញការងាររៀងខ្លួនៗប្រារព្ធពិធីចូលឆ្នាំតាមប្រពៃណីទំនៀមទំនាប់របស់ខ្មែរយើងទទួលទេវតាឆ្នាំថ្មី។
កញ្ញាចែករំលែកចំណុច៦ យ៉ាងគួរធ្វើនៅថ្ងៃចូលឆ្នាំដើម្បី នាំលាភសំណាងល្អនិងជីវិតរីកចម្រើនទាំងអស់គ្នាខាងក្រោម៖
១.រៀបចំសម្អាតផ្ទះ តុ អាសនៈ ទីសក្ការៈបូជា សម្រាប់សែនព្រេននៅក្នុងពិធីបុណ្យសង្ក្រាន្ត។ ការរៀបចំគឺ ត្រូវធ្វើចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ ខែមេសា ចាត់ទុកថា ជាថ្ងៃល្អ ត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីជួយពង្រឹង សំណាងឱ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សាការពារ។
២.ការធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន និងជីដូនជីតាដែលចែកឋានទៅនឹងជួយឱ្យ ដូនតាតាមថែរក្សា និងជួយឱ្យជីវិត រីកចម្រើនរុងរឿងផងដែរ។
៣.ការពូនភ្នំខ្សាច់ អាចជួយផ្តាច់កម្មចាស់ និងរំដោះកម្មពៀរ ពិសេសគេជឿថាអាចជួយឱ្យសុខភាពល្អ អាយុវែង ផងដែរ។ ការពូនភ្នំខ្សាច់ទាំងនេះអាចជួយ "បង្កើនសំណាងក្នុងវិស័យអចលនទ្រព្យ" ផងដែរ។ គួរតែយកខ្សាច់ទៅពូននៅព្រះវិហារ រួចដាក់ទង់ពណ៌តាម ថ្ងៃខែឆ្នាំកំណើត។ ឧទាហរណ៏ថា បើកើតថ្ងៃអាទិត្យត្រូវដាំ ទង់ក្រហម បើកើតថ្ងៃច័ន្ទ ទង់ពណ៌លឿងត្រូវដាំជាដើម ព្រោះវានឹងជួយពង្រឹងទ្រព្យសម្បត្តិ ។
៤.ធ្វើបុណ្យទាននឹងចាស់ទុំដែលយើងគោរពរៀបចំយកក្រណាត់១បន្ទះ មិនថាជាក្រណាត់ទោសឯក សារុង ភួយ ឬក្រណាត់អ្វីឡើយ ដែលអាចប្រើប្រាស់បាន ជាមួយនឹងផ្កា, ធូប, ទៀន បាយម្ហូប ចំណីអាហារឆ្ងាញ់ៗ លុយកាក ជូនដល់ឪពុកម្តាយ នឹងចាស់ៗ។
៥.រៀបចំទឹកដាក់ផ្តិល ឬជើងពានលាយនឹងទឹកអប់ ទឹកផ្កាម្លិះ ទឹកផ្កាឈូក ឬផ្កាផ្សេងៗ ជូនឪពកម្តាយប្រស់ព្រំឲ្យពរជ័យ ព្រោះការទទួលយក នឹងដៃចាស់ទុំដើម្បីសុំសំណាងល្អ និងការប្រាថ្នាផ្សេងៗ នឹងទទួល បានសេចក្តីមេត្តាករុណាពីចាស់ទុំ និងមានអ្នកជួយ គាំទ្រក្នុងជីវិតកាន់តែច្រើន។
៦.ត្រូវធ្វើពិធីលាងជើង ក្រាបសំពះបាតជើងលោកអ្នកមានគុណទាំងទ្វេ សូមអភ័យទោសចំពោះម្តាយឪពុក ហើយទទួលពរពីអ្នកមានគុណត្រលប់មកវិញ។ គេជឿថា ការសុំខមាទោស ពីលោកអ្នកមានគុណ នឹងជួយធ្វើឲ្យជីវិតអ្នកមានភាពចម្រុងចម្រើន ជួយពង្រឹងសំណាងគ្រប់បែបយ៉ាង ជម្រះរឿងអមង្គល បង្កើនភាពរុងរឿង និងរីកចម្រើនក្នុងជីវិតបាន ទៅណាមកណាមានតែអ្នកស្រលាញ់ចូលចិត្ត៕