តើការវះកាត់ពង្រីកដើមទ្រូងមានការឈឺចាប់ខ្លាំងដែរឬទេ?ហើយតម្រូវឲ្យសម្រាកពីការងារ រយះពេលប៉ុន្មានថ្ងៃ?
- 2024-04-10 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការវះកាត់ពង្រីកដើមទ្រូងមានការឈឺចាប់ខ្លាំងដែរឬទេ?ហើយតម្រូវឲ្យសម្រាកពីការងារ រយះពេលប៉ុន្មានថ្ងៃ?
លើវិស័យកែសម្ផស្ស ចំពោះការវះកាត់កែទម្រង់ដើមទ្រូង ឬពង្រីកដើមទ្រូងត្រូវបានចាត់ទុកជាប្រភេទនៃការវះកាត់មួយដែលមានទម្រង់ធំ។ ក្នុងករណីនេះផងដែរ យើងសង្គេតឃើញថាការវះកាត់មួយចំនួនធំគឺតម្រូវឲ្យអ្នកជំងឺសម្រាកនៅគ្លីនិក ឬមន្ទីរសម្រាកព្យាបាលដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាល។
ដូចនេះ លោក វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានបញ្ចាកថា៖ រាល់ការវះកាត់ដែលតម្រូវឲ្យមានការដាក់ថ្នាំសន្លាប់ គឺជាការវះកាត់ទម្រង់ធំ ក្នុងនោះ យើងតម្រូវឲ្យអ្នកជំងឺត្រូវពិនិត្យសុខភាពជាមុនសិន ហើយលុះត្រាតែសុខភាពអ្នកជំងឺមិនមានបញ្ហាណាមួយ និងលទ្ធផលនៃការពិនិត្យល្អទើបយើងអាចផ្តល់ការវះកាត់ជូនគាត់បាន។
ក៏ដូចគ្នាដែរ ការឈឺចាប់ក្រោយពេលវះកាត់តែងតែមាន ហើយការឈឺចាប់នោះគឺទៅតាមបទពិសោធន៍យើងផ្ទាល់គឺអាចចន្លោះពី ៣ ទៅ ៥ ថ្អៃដំបូងក្រោយការវះកាត់ បើយើងប្រៀបធៀបពី កម្រិតវិញគឺអាចចាប់ពី ១ ទៅ ១០។
លោក វេជ្ជបណ្ឌិត បានបន្ថែមថា៖ ការចូលរួមមួយចំនួនដូចជា បច្ចេកទេស ឬជម្រើសនៃការវះកាត់ ការប្រើប្រាស់ថ្នាំគ្រប់គ្រាន់ សម្ភារៈបរិក្ខាទំនើប និងការចូលរួមពីសំណាកក្រុមវេជ្ជបណ្ឌិតប្រពោធនកម្ម ក៏ជាកត្តាដែលចូលរួមចំនែកក្នុងការកាត់បន្ថយកម្រិតនៃការឈឺចាប់បានច្រើន។
លើសពីនេះទៀតក្នុងកំឡុងពេលនៃការវះកាត់ គឺមានការចាក់ថ្នាំជួយបំបាត់ការឈឺចាប់ និងថ្នាំញាំក្រោយពេលត្រលប់ទៅគេហដ្ឋានវិញ បូករួមជាមួយការរិតមុខរបួសឲ្យតឹងដោយពាក់ជាមួយអាវហ្គេន Compression Garment ឬបង់រុំ Elastic Bandage អាចចូលរួមកាត់បន្ថយការឈឺចាប់បានមួយកម្រិតទៀតផងដែរ។
ក្រោយការវះកាត់ពង្រីកដើមទ្រូង អ្នកជំងឺតម្រូវឲ្យសម្រាកពីការងារធ្ងន់ក្នុង ១ សប្តាហ៍ដំបូង ត្រូវកាត់កាត់បន្ថយចលនាដៃកុំឲ្យលើសស្មា និងពាក់អាវហ្គេន ឬបង់រុំអោយជាប់ចាប់ពី ១ ទៅ ២ខែ។ ក្រោយពីសប្តាហ៍ទី ១ អ្នកជំងឺអាចបកត្រលប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃបាន លើកលែងតែការធ្វើការលើកកម្លាំង និងតម្រូវឲ្យមកតាមដាន លាងរបួសតាមការណាត់រហូតដល់ថ្ងៃកាត់ចេស។
ប្រភព៖ គ្លីនិក មៀរ៉ា