ដឹងអត់ ! រឿង៥យ៉ាងដែលមនុស្សប្រុសសប្បាយចិត្តជាងនៅជាមួយមិត្តស្រីទៅទៀត តើជាអ្វី?
- 2024-05-22 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ! រឿង៥យ៉ាងដែលមនុស្សប្រុសសប្បាយចិត្តជាងនៅជាមួយមិត្តស្រីទៅទៀត តើជាអ្វី?
ពេលខ្លះយើងគិតថា មនុស្សប្រុសពិបាកយកចិត្តឬផ្គាបផ្គុនណាស់ តែតាមពិតទៅមិនអីច្ចឹងទាំងអស់នោះទេ សំខាន់ឲ្យតែយើងរៀនស្វែងយល់ពីគាត់បន្តិចនោះទើបយើងដឹងថាគាត់ចូលចិត្តអ្វី ហើយងាយស្រួលនិងចូលទៅជិតគាត់ផងដែរ។ មានរឿងមួយចំនួនដែលបុរសសប្បាយចិត្តជាងបាននៅជាមួយមិត្តស្រីឬប្រពន្ធទៅទៀត វាជារឿងសាមញ្ញៗទេ តែពេលខ្លះយើងនឹកស្មានមិនដល់ នោះគឺ ៖
១ បុរសចូលចិត្តមើលបាល់ឬក៏ធ្វើអ្វីជាមួយមិត្តភក្ក័
គ្មានអ្វីល្អជាងការជួបជុំជាមួយមិត្តភ័ក្ដិ ហើយស្រែកអរសប្បាយដើម្បីមើលការប្រកួតបាល់ទាត់នោះទេ។ ចំណុចទាំងនេះអាចធ្វើឲ្យគាត់បំភ្លេចរឿងមិនសប្បាយបានច្រើន។ ការទៅជួបជុំជាមួយមិត្តភក្ក័ និយាយរឿងពីនេះពីនោះ ធ្វើឲ្យគាត់មានអារម្មណ៌ល្អ។
២ លួងលោមធ្វើឲ្យកូនបានដេកដោយផ្ទាល់ដៃ
ពេលខ្លះយើងគិតថាវាជារឿងសាមញ្ញៗ តែតាមពិតនេះគឺជាក្តីសុខមួយបែបដែលបុរសកម្របានធ្វើ ហើយពេលខ្លះគិតថាមិនអាចធ្វើបាន។ ការលួងលោមកូនឲ្យបានដេកនៅក្នុងរង្វង់ដៃ អង្អែលសក់កូន អានរឿងនិទាន ច្រៀង គឺជាក្តីសុខខ្លាំងរបស់បុរសជាប៉ាគេ។ គាត់មានអារម្មណ៌ថា មានតែគ្រួសារនេះហើយទើបជាសុភមង្គលពិតប្រាកដ ដែលមិនអាចខ្វះបាន។
៣ មានអារម្មណ៌អស្ចារ្យនៅកន្លែងធ្វើការ
ក្រៅពីគ្រួសារ ការងារក៏ជាទីស្រលាញ់របស់បុរសជាច្រើនដែរ។ គាត់ជាអ្នកជំនួញម្នាក់ដែលសង្ឃឹមថានឹងជោគជ័យក្នុងទីផ្សារ ដើម្បីជោគជ័យនិងរីកចំរើន គាត់ត្រូវធ្វើនិងស្រលាញ់វា ឲ្យអស់ពីចិត្ត នោះទើបគាត់ទទួលបានផ្លែផ្កា ត្រឡប់មកវិញ ធ្វើឲ្យគ្រួសាររបស់គាត់មានស្ថេរភាព។
៤ ធ្វើរឿងដែលសប្បាយៗជាមួយមិត្តភក្ក័
រឿងដែលសប្បាយៗមានច្រើនណាស់ ដូចនេះគាត់ចង់បានភាពសប្បាយរីករាយជាមួយមិត្តជាងនរណាៗទាំងអស់ ។
៥ បុរសសប្បាយចិត្តពេលបានទៅសួរសុខទុក្ខឪពុកម្តាយរបស់ខ្លួន
ពេលបុរសបានទៅលេងឪពុកម្តាយរបស់ខ្លួន គឺជាពេលដែលមានក្តីសុខបំផុត ព្រោះគាត់តែងឲ្យតំលៃអ្នកទាំងពីរជាធំ ជាងនរណាៗទាំងអស់។ ពេលមានគ្រួសារបែកពីពួកគាត់ទាំង២ មិនងាយមានឧិកាសបានទៅលេងឡើយ ដូចនេះពេលបានទៅលេងម្តងៗគឺជាក្តីសុខគាត់ហើយ។
ប្រភព៖ phunutoday