តើអ្នកដឹងទេថា អ្នកជំងឺទឹកនោមផ្អែមអាចទទួលទានអ្វីបានខ្លះ?

  • 2024-04-05 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំងឺទឹកនោមផ្អែមតែងតែសួរគ្រូពេទ្យថាតើគាត់អាចទទួលទានអ្វីបានខ្លះ?

ដើម្បីបង្កើនការយល់ដឹងបន្ថែម យើងសូមណែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ!

ជាតិស្ករមានសារៈសំខាន់ នៅក្នុងការធ្វើអោយកំរិតជាតិស្ករ នៅក្នុងខ្លួនរបស់មនុស្សយើងក៏ដូចជាអ្នកជំងឺកើនឡើងលឿន រឺយឺត។ សន្ទស្សន៍ជាតិស្ករត្រូវបានបែងចែកជាបីប្រភេទទៅតាមកំរិតរបស់វាគឺ : ទាប មធ្យម និង ខ្ពស់។

ខាងក្រោមនេះជាតារាង ចំណីអាហារ ដែលបង្ហាញអំពីកំរិតនៃសន្ទស្សន៍ ជាតិស្ករទៅតាមប្រភេទនីមួយៗ៖

  • សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរគប្បីជៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់

  • សន្ទស្សន៍ជាតិស្ករមធ្យមអាចទទួលទានក្នុងកំរិតសមរម្យ

  • សន្ទស្សន៍ជាតិស្ករខ្លះទាបអាចទទួលទានបានច្រើនជាងគេក្នុងចំណោមអាហារទាំងបីប្រភេទនេះ ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី