ប្រពន្ធដែលមាន៤ចំណុចនេះ ប្តីដឹងតែស្រលាញ់ជាប់ចិត្តនិងចាត់ទុកដូចព្រះនាង

  • 2024-05-24 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅបើនិយាយពីទំនាក់ទំនងរឿងប្តីប្រពន្ធវិញ គូខ្លះតែងតែមានភាពផ្អែមល្ហែមជាមួយគ្នាដល់ចាស់ បើទោះបីមានរឿងអ្វីកើតឡើងក៏ដោយ ។ទាំងនេះក៏អាស្រ័យលើការយល់ចិត្តគ្នាទៅវិញទៅមក ហើយប្រសិនបើខាងស្រីមានចំណុចពិសេសទៀតនោះ រិតតែធ្វើឲ្យស្វាមីកាន់តែស្រលាញ់ហើយអាចចាត់ទុកដូចជាព្រះនាងទៀតផង ដោយចំណុចភរិយារួមមាន ៖

១ ប្រពន្ធដែលមានបេះដូងស្រស់ស្អាត

ស្វាមីតែងចាប់អារម្មណ៌ប្រពន្ធរបស់ខ្លួនត្រង់បេះដូងស្រស់ស្អាត ពោរពេញទៅដោយភាពបរិសុទ្ធ។ បុរសជាច្រើនមិនចង់បានប្រព្ធដែលមើលទៅលេចធ្លោខ្លាំងហួសហេតុពេកទេ គឺគាត់ចង់បាននារីដែលស្រស់ស្អាតសម្រាប់ខ្លួនគាត់ប៉ុណ្ណោះ។ទាំងនេះហើយទើបមិនធ្វើឲ្យគាត់ពិបាកចិត្ត តាមដាន ក្នុងផ្លូវមិនល្អ។

២ ប្រពន្ធដែលមិនមានការសង្ស័យច្រើន

ប្រពន្ធដែលមិនមានការសង្ស័យច្រើនតែងតែជាមនុស្សស្មោះត្រង់ មិនចូលចិត្តចង់ដឹងរឿងច្រើនក្រៅពីរឿងគ្រួសារ និងមិនចូលចិត្តសួរនាំច្រើនពីស្វាមីខ្លួនចំពោះរឿងឥតប្រយោជន៌។ ផ្ទុយទៅវិញ ការទុកចិត្តនិងបើកចិត្តនឹងនាំមកនូវសុភមង្គលកាន់តែខ្លាំង។ ការសេពគប់ជាមួយស្ត្រីដែលមិនសូវមានមន្ទិលនឹងនាំមកនូវអារម្មណ៍សុខស្រួលនិងសុវត្ថិភាពក្នុងទំនាក់ទំនង។

៣ ជាប្រពន្ធមិនចូលចិត្តប្រៀបធៀប

ស្ត្រីដែលមានបញ្ញា ជាធម្មតាមិនដែលចូលចិត្តការប្រណាំងប្រជែងនោះឡើយ នាងតែងតែរស់ជាខ្លួនឯង ។កាលណាស្ត្រីដែលមានការប្រៀបធៀបបែបនេះ តែងធ្វើឲ្យស្វាមីក៏ដូចជាអ្នកជុំវិញខ្លួនមានអារម្មណ៌តានតឹងនិងអស់កម្លាំងជាមួយ។ ដូចនេះបើចង់ឲ្យស្វាមីស្រលាញ់កាន់តែច្រើនស្ត្រីសូមកុំធ្វើការប្រៀបធៀបចំពោះរឿងអ្វីក៏ដោយ។

៤ ប្រពន្ធដែលមានភាពទន់ភ្លន់

ប្រពន្ធដែលមានភាពទន់ភ្លន់ចេញមកពីខាងក្នុងតែងត្រូវបានស្វាមីស្រលាញ់ខ្លាំង ពីភាពស្លូតបូតរបស់នាង បើទោះបីនាងមិនសូវមានមុខមាត់ស្អាតយ៉ាងណាក៏ដោយ ក៏ធ្វើឲ្យគាត់ចាប់អារម្មណ៌មិនចង់ដើរចេញពីនាងដែរ៕

ប្រភព៖ phunutoda

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម