៤ចំណុច ពេលចាស់ទៅ អ្នកគួរតែបន្សល់ទុកឲ្យបានល្អបំផុតសម្រាប់កូនចៅជំនាន់ក្រោយ

  • 2024-05-27 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើរឿងល្អឲ្យខ្លួនឯង ដើម្បីបន្សល់ទុកឲ្យអ្នកក្រោយៗទៀតបានដឹងគឺពិតជារឿងល្អសម្រាប់បុគ្គលម្នាក់ៗ ប៉ុន្តែការបន្សល់ទុកនេះត្រូវតែជារឿងល្អទើបធ្វើឲ្យអ្នកជំនាន់ក្រោយគេនៅចងចាំយើង។ខាងក្រោមនេះគឺជាការបន្សល់ទុក៤ចំណុចដែលយើងគួរធ្វើដើម្បីអ្នកក្រោយៗទៀត ៖

១ ការបន្សល់ទុកនូវសីលធម៌ដ៏ថ្លៃថ្នូរជាគ្រឹះនៃជីវិត

បើសន្សំមាសប្រាក់ទុកឲ្យកូនចៅ មិនប្រាកដថាកូននឹងអាចរក្សាបានឡើយ។ ការស្តុកទុកសៀវភៅឲ្យកូន និងចៅ មិនប្រាកដថាកូននឹងអាចរៀនបានទេ ។ដូចនេះមានតែការបន្សល់ទុកនៅសិលធម៌សម្រាប់កូនចៅជំនាន់ក្រោយនោះទេ ទើបទុកបានយូរអង្វែង ហើយកូនចៅនៅតែចង់ចាំរហូតគ្មានថ្ងៃភ្លេច។

២ ទុកឱ្យកូនចៅរបស់អ្នកនូវវិធីរកលុយពិតប្រាកដ

បង្រៀនមនុស្សឱ្យចេះស្ទូចត្រី ប្រសើរជាងឲ្យត្រី ។ ការធ្វើបែបនេះដើម្បីឲ្យដឹងថា ការចេញរកលុយមិនមែនងាយស្រួលដូចការចាយនោះទេ ដូចនេះបើចេះចាយ គឺត្រូវតែចេះរក ត្រូវព្យាយាមដើម្បីក្រពះ ទើបមិនលំបាកទៅថ្ងៃខាងមុខ។

៣ ឲ្យកូនចៅដឹងថា ពិបាករកលុយប៉ុណ្ណា ទើបលុយគ្រួសារមិនខ្ជះខ្ជាយ

ពិតណាស់ការរកប្រាក់គឺមិនងាយស្រួលដូចការចាយនោះទេ ដូចនេះវិធីដែលរកលុយដោយភាពស្មោះត្រង់គឺជារឿងត្រឹមត្រូវបំផុត ហើយបានយូរអង្វែង។ ដូចនេះពេលចាយលុយត្រូវគិតកុំចាយខ្ជះខ្ជាយទៅតាមអារម្មណ៌ ព្រោះបើយើងភ្លេចខ្លួនមិនចេះគិត នោះលុយរកបានប៉ុន្មានក៏រលាយបាត់អស់មិនខានឡើយ។

៤ ត្រូវធ្វើខ្លួនជាមនុស្សមានសុខភាពល្អសម្រាប់គ្រួសារ

ការមានសុខភាពល្អមិនមានជំងឺ ធ្វើជាបន្ទុកដល់គ្រួសារគឺជារឿងប្រពៃណាស់។ ព្រោះកាលណាយើងឈឺអាចបាត់បង់ចំណូលគ្រួសារ ចំណាយពេលច្រើន អាចជាបន្ទុកដល់គ្រួសារទៀតផង។ ដូចនេះសូមកុំខំប្រឹងរកលុយដោយមិនបានគិតពីសុខភាពខ្លួនឯងខ្លាំងពេក ។សុខភាពមិនត្រឹមតែសម្រាប់អ្នកប៉ុណ្ណោះទេ ថែមទាំងសម្រាប់គ្រួសាររបស់អ្នកផងដែរ ដូច្នេះត្រូវយកចិត្តទុកដាក់លើសុខភាពរាងកាយរបស់អ្នក៕

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម