៣ចំលើយដ៏ឆ្លាតវៃរបស់់ឪពុកម្តាយពេលកូនសួរថា «ហេតុអ្វីបានជាប៉ាម៉ាក់ទៅធ្វើការ»
- 2024-04-01 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំលើយដ៏ឆ្លាតវៃរបស់់ឪពុកម្តាយពេលកូនសួរថា «ហេតុអ្វីបានជាប៉ាម៉ាក់ទៅធ្វើការ»
ជាធម្មតាកូនក្មេងនៅពេលដែលឃើញសកម្មភាពមួយចំនួនរបស់ឪពុកម្តាយ ទៅធ្វើការពួកគេតែងតែឆ្ងល់ហេតុអ្វីបានជាប៉ាម៉ាក់របស់គេទៅធ្វើការជារៀងរាល់ថ្ងៃ ដោយចាកចេញពីពួកគេបាត់ៗ។ ព្រោះតែគេចង់ដឹងរហូតមានសំនួរសួរទៅកាន់ប៉ាម៉ាក់របស់គេទៀតផងថា «ហេតុអ្វីបានជាប៉ាឬម៉ាក់ទៅធ្វើការ»?
នេះគឺជាសំនួរដែលក្នុងនាមជាឪពុកម្តាយគួរតែឆ្លើយឲ្យក្មេងបានដឹង ដោយមានអត្ថប្រយោជន៏ទៅដល់កូន កុំឆ្លើយឲ្យតែបានៗរួចពីមាត់ឲ្យសោះ ព្រោះការឆ្លើយប្រាប់កូនពីចំណុចល្អ អាចធ្វើឲ្យក្មេងមានគំនិតល្អ បណ្តុះស្មារតីក្មេងគិតទៅរកផ្លូវវិជ្ជមានផងដែរ។ ដូចនេះប៉ាម៉ាក់ទាំងឡាយគួរឆ្លើយសំណួរដែលសមស្របដើម្បីឲ្យក្មេងបានដឹងនោះគឺ ៖
១ ចំលើយទី១ ប៉ាឬម៉ាក់ទៅធ្វើការព្រោះចង់ក្លាយជាមនុស្សមានប្រយោជន៏
មនុស្សម្នាក់ៗមានប្រយោជន៏និងតំលៃរាងៗខ្លួន ទោះបីជាជីវិតមមាញឹកក៏ដោយ ក៏គ្រប់គ្នាពេញចិត្តនិងធ្វើយ៉ាងពេញលេញ។ ដូចនេះម្តាយឬឪពុកត្រូវឲ្យកូនដឹងថា ខ្លួនជាមនុស្សឯករាជ មានសិទ្ធិបន្តអាជិព និងក្តីសុបិន្ត ដើម្បីបន្តទៅមុខ ។ កាលណាយើងឆ្លើយទៅកាន់កូនអាចធ្វើឲ្យកូន មានអារម្មណថា ការងារពិតជាសំខាន់និងមានប្រយោជន៏ពិតមែន ទើបអាចរស់នៅដោយមានក្តីសុខ សុភមង្គលបាន។ ចំលើយទាំងនេះកអាចជួយបណ្តុះគំនិតក្មេងឲ្យចេះយល់ពីស្ថានភាពនៅខាងក្រៅ។
២ ចំលើយទី២ ប៉ាឬម៉ាក់ទៅធ្វើការព្រោះអាចយកលុយបានច្រើន នោះធ្វើឲ្យសប្បាយចិត្ត
ការប្រើពាក្យនេះអាចធ្វើឲ្យកូនក្មេងយល់ថា ការរកលុយបានច្រើនធ្វើឲ្យគ្រួសារសប្បាយចិត្ត អាចទិញរបស់លេងឬនំញ៉ាំ ជូនគាត់ដើរលេង ដោយមិនលំបាកនោះទេ។ ទាំងនេះក៏ធ្វើឲ្យអារម្មណ៌របស់ក្មេងសប្បាយរីករាយ ហើយជឿជាក់លើប៉ានិងម៉ាក់របស់គេដែរ ហើយគេធំឡើងនិងខិតខំរកលុយឲ្យដូចប៉ានិងម៉ាក់របស់គេដែរ។ដូចនេះប៉ានិងម៉ាក់ត្រូវតែទៅធ្វើការដើម្បីជីវភាព ប្រចាំថ្ងៃ ត្រូវតែមានទំនួលខុសត្រូវ ដើម្បីកុំឲ្យលំបាក។
៣ ចំលើយទី៣ ប៉ានិងម៉ាក់ចង់ឃើញពិភពខាងក្រៅមិនចង់នៅផ្ទះក្លាយជាមនុស្សខ្ជឹលទេ
ពេលម្តាយឬឪពុកចេញទៅធ្វើការ គាត់មិនត្រឹមតែមានអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាគំរូដល់កូនៗរបស់គាត់ទៀតផង។ អាចបង្ហាញឲ្យកូនឃើញថា ពួកគាត់មិនខ្ជឹលនោះទេ គាត់ពិតជាខំប្រឹងដើម្បីគ្រួសារនេះពិតមែន។
ជាទូទៅ ម្តាយគឺជាគំរូដ៏ល្អបំផុតសម្រាប់កូនៗក្នុងការធ្វើតាម ប្រសិនបើអាចធ្វើបាន យើងអាចបង្រៀនពួកគេនូវជំនាញជាក់ស្តែងជាមូលដ្ឋាន បណ្តុះឯករាជ្យភាពរបស់កូន និងធ្វើឱ្យពួកគេកាន់តែមានទំនួលខុសត្រូវ។
ប្រភព៖ emdep