តើការរួមភេទ មានប្រយោជន៍អ្វីខ្លះចំពោះបុរស និងស្រ្តី?
- 2024-03-30 11:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការរួមភេទ មានប្រយោជន៍អ្វីខ្លះចំពោះបុរស និងស្រ្តី?
ការរួមភេទជាផ្នែកមួយនៃជីវិត។ ក្រៅពីការបន្តពូជ ការរួមភេទក៏ជាការបង្ហាញពីក្ដីស្រឡាញ់ និងភាពរីករាយផងដែរ។ ការរួមភេទរវាងបុរស និងស្រ្តី ឬការសម្រេចកាមដោយខ្លួនឯង ត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ច្រើនយ៉ាងដល់បុរស និងស្រ្តី។
ការសិក្សាថ្មីៗនេះរកឃើញថាបុរសដែលបានរួមភេទជាមួយដៃគូជាស្រ្តីញឹកញាប់ បានរួមចំណែកជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្តាត។ ការសិក្សាបានរកឃើញថាបុរសដែលបានបញ្ចេញទឹកកាមចាប់ពី៤,៦ដងទៅ៧ដងក្នុងមួយសប្ដាហ៍ទំនងជាអាចកាត់បន្ថយហានិភ័យកើតជំងឺក្រពេញប្រូស្តាតបាន៣៦ភាគរយមុនឈានដល់អាយុ៧០ឆ្នាំ។ ទិន្នន័យនេះ គឺធៀបទៅនឹងបុរសដែលបានបញ្ចេញទឹកកាមត្រឹម២,៣ដង ឬតិចជាងនេះក្នុងមួយសប្ដាហ៍។
ការសិក្សាផ្សេងទៀតដែលគេបានតាមដានលើបុរសរយៈពេល១០ឆ្នាំ បានរកឃើញថាបុរសដែលបានរួមភេទដល់ចំណុចកំពូលពីរដង ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍មានអាយុវែងជាងបុរសដែលមិនសូវបានរួមភេទដល់ចំណុចកំពូល។
សម្រាប់ស្រ្តីការរួមភេទដែលបានឈានដល់ចំណុចកំពូលនឹងជួយបង្កើនលំហូរនៃឈាម ព្រមទាំងបានបញ្ចេញសារធាតុគីមីធម្មជាតិដែលមានឥទ្ធិពលបំបាត់ការឈឺចាប់បានផងដែរ។ ដូចគ្នាដែរ សកម្មភាពរួមភេទ ជួយស្រ្តីឲ្យបង្កើនសមត្ថភាពគ្រប់គ្រងលើប្លោកនោម កាត់បន្ថយការលេចនោមដោយឯកឯង ពង្រឹងសាច់ដុំត្រគាក និងបង្កើនទឹករម្អិលទ្វារមាសជាដើម។
បន្ថែមពីនេះសកម្មភាពរួមភេទបានជួយពង្រឹងបាតអាងត្រគាក ដែលការណ៍នេះអាចជួយកាត់បន្ថយការឈឺចាប់ពេលរួមភេទ និងកាត់បន្ថយហានិភ័យបញ្ហាស្រុតស្បូនផងដែរ។
ក្រៅពីនេះ ការរួមភេទក៏មានគុណប្រយោជន៍ដល់សុខភាពរាងកាយទាំងបុរស និងស្រ្តីដូចជាបញ្ចុះសម្ពាធឈាម ដុតកាឡូរី ពង្រឹងសុខភាពបេះដូង ពង្រឹងសាច់ដុំ កាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម។