ពេលចាស់ទៅ បើអ្នកជួបរឿងអាក្រក់ទាំងនេះ នោះអ្នកពិតជាមិនមានសំណាងនោះទេ

  • 2024-05-31 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីពិតជាពិបាកណាស់ចាប់ពីមានគ្រួសារមក រហូតមានកូន តែបើបានជួបដៃគូដែលចេះយល់ចិត្តគ្នា នោះប្រាកដណាស់ខាងស្រីពិតជាមានសំណាងពេញមួយជីវិត។ខាងក្រោមនេះគឺជារឿងអាក្រក់៣យ៉ាងរបស់មនុស្សស្រី នៅពេលដែលបានជួបរឿងទាំងនេះក្នុងជីវិត ពេលអាយុកាន់តែច្រើន នោះគឺ ៖

១ ជម្លោះជាមួយសាច់ញាតិនិងមិត្តភក្តិ

នៅពេលយើងនៅក្មេង យើងតែងតែមានមិត្តភាពដ៏អស្ចារ្យ សាច់ញាតិ និងមិត្តភក្តិនឹងនៅជាមួយអ្នកឆ្លងកាត់ការឡើងចុះ ក៏ដូចជាពេលវេលាដ៏រីករាយ។ ប៉ុន្តែយូរៗទៅ យើងអាចឃ្លាតឆ្ងាយពីពួកគេ ដើម្បីបន្តអាជីព និងគ្រួសាររបស់យើង។ ពេលយើងចាស់ហើយចាប់ផ្ដើមសប្បាយនឹងវ័យចាស់ យើងគួរទៅលេង និងដើរលេងជាមួយមិត្តភ័ក្ដិតិចជាង។ ដូចនេះមិត្តភាពក៏បាត់ទៅដោយមិនដឹងខ្លួន។ ពេលយើងក្រឡេកទៅក្រោយទើបដឹងថាសោកស្ដាយ។

២ នាងលះបង់អស់ពីចិត្តដើម្បីកូន ប៉ុន្តែក្លាយទៅជាឯកោពេលចាស់ទៅ

គេលះបង់ដើម្បីកូន តែពេលឈឺ មានតែការទទួលនូវភាពព្រងើយកន្តើយប៉ុណ្ណោះ ដែលជាអ្វីដែលឪពុកម្តាយរងគ្រោះជាងគេ។ នៅពេលយើងនៅក្មេង យើងតែងចិញ្ចឹមបីបាច់មើលថែដើម្បីជាប្រយោជន៍ដល់ការលូតលាស់ និងសុភមង្គលរបស់កូន យើងមិនខ្លាចភាពលំបាកនោះទេ។ ប៉ុន្តែនៅពេលដែលពួកគេចាស់ ហើយចង់ឱ្យកូនៗមើលថែ ពួកគេមានការរវល់ក្នុងការងារ ដូចនេះរាងពិបាកក្នុងការមើលថែឪពុកម្តាយរបស់ពួកគេ។ពេលនេះហើយអារម្មណ៍ឯកា ក៏មកដល់ហើយធ្វើឱ្យយើងខូចចិត្ត។ រស់នៅពេញមួយជីវិតរបស់អ្នកដើម្បីកូនរបស់អ្នក ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកជួបភាពឯកា។

៣ ទំនាក់ទំនងត្រូវបានកាត់បន្ថយ

នៅពេលដែលទំនាក់ទំនងសង្គមធ្លាក់ចុះ នោះហើយជាអ្វីដែលមនុស្សស្ដាយក្រោយបំផុតបន្ទាប់ពីអាយុ 50 ឆ្នាំ។ កាលយើងនៅក្មេង យើងមានជីវិតដ៏សម្បូរបែប មិត្តភ័ក្តិជាច្រើន និងពិធីជប់លៀងឥតឈប់ឈរ។ ប៉ុន្តែយូរៗទៅ មិត្តភ័ក្តិរបស់យើងក៏រសាត់ទៅៗ.... ពេលនេះយើងឃើញខ្លួនយើងឯកាណាស់ ដោយគ្មានមិត្តភ័ក្តិ ឬនរណាម្នាក់មកចែករំលែកភាពរីករាយ និងទុក្ខព្រួយជាមួយយើងឡើយ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី