កត្តាគួរ និងមិនគួរធ្វើក្រោយការវះកាត់

  • 2024-03-20 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចូលរួមថែទាំ និងតាមដានក្រោយការវះកាត់កែសម្ផស្ស ឬការវះកាត់កែលម្អចូលរួមយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃការវះកាត់។

ដូចនេះលោក វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានឲ្យដឹងថា កត្តាដែលអ្នកជំងឺគួរធ្វើ និងមិនគួរធ្វើក្រោយការវះកាត់រួមមាន៖

១. កត្តាគួរធ្វើ

  • រក្សាមុខរបួសឲ្យស្ងួត កុំឲ្យត្រូវទឹក ឬធូលី

  • ញាុំថ្នាំតាមវេជ្ជបញ្ជា

  • ស្អំទឹកក្តៅ ឬទឹកកកទៅតាមការណែនាំ

  • ញាុំទឹកឲ្យបានច្រើន

  • គេងឲ្យបានខ្អស់ជាងតំបន់វះកាត់

  • ធ្វើចលនាតិចតួច ប៉ុន្តែជៀសវាងការងារធ្ងន់ៗ

២ កត្តាមិនគួរធ្វើ

  • ការជក់បារីឬផឹកស្រា

  • ធ្វើការធ្ងន់ហួសកម្លាំងខ្លួនឯង

  • ការប្រើក្រែម ឬឡេលាបលើកន្លែងវះកាត់ រហូតដល់វាជាសះស្បើយ

  • ទុកឲ្យកន្លែងវះកាត់សើម

  • បរិភោគចំណីអាហារផ្អាប់ ឬឆៅ

វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា បានបន្ថែមថា ប្រសិនបើអ្នកជំងឺកត់សម្គាល់ឃើញសញ្ញានៃការឆ្លងមេរោគ ឬការរលាកណាមួយ សូមប្រញាប់ទាក់ទង ឬត្រលប់មកជួបវេជ្ជបណ្ឌិតវិញ។

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម