សញ្ញា៥យ៉ាង បង្ហាញថាអ្នកលែងសោកសៅរឿងអតីត ហើយអាចចាប់ផ្តើមស្នេហ៏ថ្មីបាន

  • 2024-10-16 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចាប់ផ្តើមស្នេហ៏ថ្មីជាមួយនរណាម្នាក់ វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកខ្លះនៅមិនទាន់ដាច់ចិត្តពីស្នេហាចាស់នៅឡើយបើឲ្យមកទាក់ទងស្នេហាថ្មីវាមិនអាចទៅរួចនោះទេ។ ក្នុងពេលនេះគឺយើងត្រូវដឹងខ្លួនឯងថា តើយើងអាចទទួលយកអ្នកថ្មីបានហើយឬនៅ អារម្មណ៏របស់យើងដាច់ស្រឡះឬនៅ លែងនឹកនារឿងអតីតកាលហើយឬនៅ។ បើយើងលែងមានចំណុចទាំងអស់នេះហើយ នោះយើងដឹងថាយើងអាចចាប់ផ្តើមស្នេហ៏ថ្មីបានហើយ ដោយចំណុចទាំងនោះយើងអាចសម្គាល់តាមចំណុចដូចខាងក្រោមនេះបាន ៖

១. លែងមានទុក្ខព្រួយចំពោះរឿងអតីត ចាប់ផ្តើមស្រស់ស្រាយនិងរឿងបច្ចុប្បន្ន

ក្នុងអំឡុងពេលនេះ អ្នកបានរួចផុតពីរឿងទុក្ខសោកពីអតីតហើយ អាចធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយឡើងវិញជាមួយនរណាម្នាក់ដែលអ្នកមានចិត្តទន់ទោរទៅលើ ពេលនោះអ្នកនិងមានអារម្មណ៏វិជ្ជមានទៅលើគាត់កាន់តែច្រើន ហើយធ្វើឲ្យចិត្តរបស់អ្នករំភើបម្តងទៀតបាន។

២ . អ្នកមានភាពចាស់ទុំហើយ

មកដល់ចំណុចនេះ អ្នកពិតជាមានបទពិសោធន៏យ៉ាងច្រើនលើរឿងស្នេហា ដូចនេះអ្នកប្រាកដជាយល់ច្បាស់អំពីរឿងនេះ ហើយវាក៏មិនអាចធ្វើឲ្យអ្នកទៅរកលំនាំដូចរឿងអតីតបានដែរ។ អ្នកអាចដឹងពីរបៀបនៃការចាប់ផ្តើមនិងបញ្ចប់ដោយរបៀបណា ទាំងភាពខ្វះខាត នឹងរឿងដែលត្រូវបំពេញជាមួយអ្នកថ្មី។

៣ . អ្នកត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមទំនាក់ទំនងថ្មីនៅពេលដែលអ្នកទទួលយកនិងរីករាយនឹងភាពឯកា

នៅពេលដែលអ្នកមានអារម្មណ៍សុខស្រួលក្នុងភាពឯកា នៅពេលអ្នកទទួលយកភាពនៅលីវរបស់អ្នក ហើយនៅពេលដែលអ្នកមិនខ្លាចថាវានឹងស្ថិតស្ថេរបានយូរដោយសារតែអ្នកមានអារម្មណ៍ថាមិនពេញលេញនៃជីវិត អ្នកនឹងដឹងថាអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តើមជាថ្មីជាមួយនរណាម្នាក់។

៤ . អ្នកបានព្យាបាលរបួស និងការភ័យខ្លាចរបស់អ្នករួចរាល់

ក្នុងដំណាក់កាលនេះ អ្នកបានឆ្លងកាត់ការព្យាបាលរបួសនិងភាពទុក្ខសោករួចរាល់ហើយ ដូចនេះអ្នកក៏លែងមានភាពភ័យខ្លាចរឿងអស់ទាំងនេះជាមួយអ្នកថ្មីទៀតដែរ ជួនកាលអ្នកថ្មីអាចធ្វើឲ្យអ្នកមានអារម្មណ៏ល្អជាងមុនក៏ថាបាន។

៥ . អ្នកដឹងពីអ្វីដែលអ្នកចង់បាន

ឈានដល់ចំណុចនេះ អាចថាជាចំណុចចុងក្រោយ មុនចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកប្រាកដជាដឹងថាអ្វីដែលអ្នកធ្វើជាអ្វីដែលអ្នកចង់បាន។ អ្នកដឹងថាខ្លួនឯងចង់បានអ្វី មិនចូលចិត្តអ្វី ។

ដូចនេះទាំង៥ចំណុចដែលបានលើកមកនេះ អាចថាជាចំណុចដែលអ្នកបានធូរស្បើយពីរឿងអតីត ហើយអាចរស់នៅជាខ្លួនឯងបាន ហើយក៏អាចសម្លឹងអ្នកថ្មីបានដោយមិនបាច់បង្ខំដែរ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម