សញ្ញាមួយចំនួនដែលបុរសផ្លាស់ប្តូរចិត្ត ពីនារីដែលខ្លួនធ្លាប់ស្រលាញ់

  • 2024-03-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលបុរសម្នាក់ "ផ្លាស់ប្តូរចិត្តរបស់គាត់" អាចនិយាយបានថា មិនសូវមានទំនាក់ទំនងជាមួយអ្នក គាត់ក៏នឹងបង្ហាញវាយ៉ាងច្បាស់ផងដែរពីទង្វើមួយចំនួន និងពាក្យសម្តី។ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួន ដែលបុរសមានចិត្តផ្លាស់ប្តូរទៅលើអ្នក ដែលបង្ហាញឲ្យយើងដឹង ៖

១ កាត់បន្ថយចំណាប់អារម្មណ៍លើអ្នក

ប្រសិនបើពីមុនគាត់តែងតែចាប់អារម្មណ៍នឹងជីវិតប្រចាំថ្ងៃរបស់អ្នក ដោយសួរថាតើអ្នកទៅធ្វើការបែបណា ថ្ងៃនេះអ្នកមានគម្រោងការបែបណា សុខភាពរបស់អ្នកយ៉ាងណា ប៉ុន្តែឥឡូវនេះគាត់លែងយកចិត្តទុកដាក់លើរឿងទាំងនេះទៀតហើយ នោះហើយជាសញ្ញាមួយដែលគាត់ បានផ្លាស់ប្តូរ។

២ ឧស្សាហ៍រកលេសអំពីការរវល់ និងគ្មានពេលសម្រាប់អ្នក

បើទោះបីជាគាត់មមាញឹក ក្នុងការបំពេញការងារក៏ដោយ ក៏នៅមានពេលទំនេរសម្រាប់យើងដែរ តែនេះគ្មានទេ បើទោះបីជាទំនេរពីការងារក៏គាត់មិនទំនេរសម្រាប់យើងដែរ ។

៣ ប្រើទូរស័ព្ទកាន់តែច្រើន

ប្រសិនបើគាត់ចំណាយពេលច្រើនពេកនៅលើទូរស័ព្ទ ដោយមិនខ្វល់ពីអ្នក ហើយពេលខ្លះនៅមានរឿងលាក់បាំងមុខក្រោយជាមួយទូរសព្ទ័ នោះក៏អាចបញ្ជាក់បានថា គាត់ផ្លាស់ប្តូរហើយ ដោយមិនមានពេលនិយាយជាមួយអ្នក។មិនត្រឹមតែប៉ុណ្ណោះគាត់អាចរកវិធីដើម្បីរក្សាភាពឯកជន ដូចជាការចំណាយពេលយូរនៅក្នុងបន្ទប់ ឬលាក់បាំងការសម្ងាត់អ្វីមួយ។

៤ ឈ្លោះប្រកែកគ្នាញឹកញាប់

សញ្ញាសំខាន់មួយទៀតគឺថាគាត់ឈ្លោះជាមួយអ្នកញឹកញាប់ សូម្បីតែបញ្ហាតូចតាចក៏ដោយ។ ទោះបីជាអ្នកគ្រាន់តែធ្វើខុសបន្តិចបន្តួចក៏ដោយ វានឹងនាំឱ្យមានការឈ្លោះប្រកែកគ្នាយូរ។ ទោះបីជាអ្នកព្យាយាមនិយាយជាមួយគាត់ដោយស្ងប់ស្ងាត់ក៏ដោយ គាត់ប្រហែលជាមានអារម្មណ៍អាក់អន់ចិត្ត ហើយចាប់ផ្តើមបង្វែរវាទៅជាជម្លោះ។

៥ សន្យាខ្សល់

នៅពេលដែលគាត់បង្ហាញការសន្យាទៅលើអ្នក ថាធ្វើនេះធ្វើនោះ តែជាក់ស្តែងគាត់ធ្វើមិនបាន ដោយយកឡេសថា ភ្លេចឬហេតុផលផ្សេងទៀតជាច្រើនដើម្បីដោះសារ។

៦ អារម្មណ៌ឆ្ងាយគ្នា

បើកាលពីមុន នៅពេលដែលគាត់មានរឿងអ្វីមួយរំភើប កើតទុក្ខ សប្បាយ រំជួលចិត្ត គាត់តែងបើកចំហរឬចែករំលែកទៅកាន់អ្នក តែពេលនេះសូម្បីរឿងតូចតាចក៏គាត់មិនដែលប្រាប់ដែរ នេះហើយគឺជាអារម្មណ៌ដាច់ទំនាក់ទំនងនិងឃ្លាតឆ្ងាយគ្នា។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម