របៀបថែរក្សាផ្លូវចិត្តរបស់ម៉ាក់ៗ ក្នុងអំឡុងពពោះ
- 2024-03-13 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបថែរក្សាផ្លូវចិត្តរបស់ម៉ាក់ៗ ក្នុងអំឡុងពពោះ
ការថែរក្សាផ្លូវចិត្តរបស់ម៉ាក់ៗ ក្នុងអំឡុងពពោះគឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះអំឡុងពេលនេះអរម៉ូនស្រ្តីមានការប្រែប្រួល ឆប់តូចចិត្ត ឆាប់ខឹង អន់ចិត្ត និងផ្លូវចិត្តចុះខ្សោយ ជាដើម។
សុខភាពផ្លូវចិត្តរបស់ម្តាយ តើវាជាអ្វី?
សុខភាពផ្លូវចិត្តរបស់ម្តាយ សំដៅលើសុខភាពផ្លូវចិត្តរបស់ម្តាយអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន។ 15% នៃស្ត្រីដែលមានកូនទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ដែលស្ថានភាពនេះប៉ះពាល់ដល់ទំនាក់ទំនងម្តាយ និងកូន និងការអភិវឌ្ឍន៍របស់កុមារ។
លើសពីនេះ កត្តាផ្សេងទៀតដូចជា ភាពតានតឹង ការថប់បារម្ភ កង្វះការគាំទ្រពីសង្គម និងអំពើហិង្សាក្នុងគ្រួសារ ក៏អាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់ម្តាយផងដែរ។ដូចនេះដើម្បីការពារ និងព្យាបាលបញ្ហាផ្លូវចិត្តអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល យើងត្រូវ ៖
១ ផលប៉ះពាល់លើការអភិវឌ្ឍន៍របស់កុមារ
សុខភាពផ្លូវចិត្តរបស់ម្តាយមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការវិវឌ្ឍន៍របស់កុមារក្នុងផ្ទៃ។ការផ្លាស់ប្តូរនៅក្នុងសក្ដានុពលគ្រួសារនឹងផ្លាស់ប្តូរការលូតលាស់ និងការអភិវឌ្ឍន៍របស់កូនតូចនៅក្នុងវ័យដំបូងរបស់គាត់។
២ គាំទ្រនិងលើកទឹកចិត្ត
ក្នុងមានយើងជាប្តី គ្រួសារ សាច់ញាតិ បងប្អូន គួរផ្តល់ការថែទាំនិងការគាំទ្រដល់សុខភាពផ្លូវចិត្តដូចជា
លើកទឹកចិត្តគាត់ តាមដែរអាចធ្វើទៅបាន មិនថាគ្រួសារ និងសង្គម
មានទំនាក់ទំនងល្អជាមួយម្តាយនិងកូន
ស្តាប់ការព្រួយបារម្ភរបស់គាត់ និងលើកទឹកចិត្តពេលគាត់មានបន្ទុក
ផ្តល់ការលួងលោម ឲ្យបានច្រើន
ជួយការងារផ្ទះ និងជួយសម្រាលបន្ទុកគាត់ និងធ្វើឲ្យគាត់សប្បាយចិត្ត
ប្រភព៖ steptohealth