សញ្ញា៧យ៉ាង ដែលសម្គាល់ថាអ្នកកំពុងញ៉ាំជាតិស្ករច្រើនពេក

  • 2024-03-12 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានសញ្ញាដែលរាងកាយអ្នកបញ្ជូនមកអ្នកនៅពេលដែលអ្នកញ៉ាំស្ករច្រើនពេក ហើយអ្នកគួរតែរៀនសង្កេតពីចំណុចទាំងនេះ ដើម្បីឲ្យដឹងថាអ្នកកំពុងញ៉ាំជាតិស្ករច្រើន។ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលយើងអាចមើលដឹងដោយខ្លួនឯង ថាយើងកំពុងលើសជាតិស្ករច្រើន ដោយសញ្ញាទាំងនោះរួមមាន៖

១ ឃ្លានឥតឈប់

យោងតាមការសិក្សាមួយបានឲ្យដឹងថា ជាតិស្ករបង្កើតអារម្មណ៏នៃការឆ្អែតច្រើនជាងការបូអ៊ីដ្រាត ហើយការឆ្អែតនោះមានរយ:ពេលខ្លី ដូចនេះហើយទើបធ្វើឲ្យយើងឃ្លានម្តងទៀត ហើយត្រឡប់ទៅញ៉ាំអាហារសម្រន់វិញ បូករួមទាំងការខ្វះលំហាត់ប្រាណនិងរបបអាហារមិនល្អផងនោះ អាចនាំឲ្យអ្នកឡើងទម្ងន់ឬធាត់។ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានគ្រប់ពេល ទោះបីជាញ៉ាំក៏ដោយ វាអាចមកពីអ្នកញ៉ាំជាតិស្ករច្រើនពេក ហើយគ្មានសារធាតុចិញ្ចឹមពិតប្រាកដ។

២ មានអារម្មណ៏នឿយហត់

វាជាការពិតដែលថាជាទូទៅ ភេសជ្ជៈគ្លុយកូសត្រូវបានផ្តល់យ៉ាងជាក់លាក់ដើម្បីផ្តល់ថាមពល និងការពារការនឿយហត់ និងអស់កម្លាំង។តាមពិតភេសជ្ជៈកីឡាជាច្រើនមានផ្ទុកជាតិស្ករ។ ជាការពិត ការពិសោធន៍មួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ បានបង្ហាញថា បុគ្គលដែលកាត់បន្ថយការទទួលទានជាតិស្ករចម្រាញ់បានធ្វើឱ្យកម្រិតនៃភាពអស់កម្លាំង និងអារម្មណ៍ទាំងមូលរបស់ពួកគេប្រសើរឡើង។ ដូច្នេះ ប្រសិនបើអ្នកតែងតែមានអារម្មណ៍នឿយហត់ដោយមិនដឹងមូលហេតុ វាអាចមកពីរបបអាហាររបស់អ្នកសម្បូរជាតិស្ករសិប្បនិម្មិតពេក។

៣ ធ្មេញខ្សោយ

តាំងពីតូចប្រសិនបើអ្នកញ៉ាំស្ករគ្រាប់ច្រើនពេក ធ្វើឲ្យធ្មេញរបស់អ្នកឆាប់ខូចនឹងជ្រុះ។ ការស្រាវជ្រាវបង្ហាញថា ជាតិស្ករច្រើនពេករួមផ្សំជាមួយនឹងអនាម័យមាត់ធ្មេញមិនល្អ ធ្វើឱ្យស្រទាប់ខាងក្នុងរបស់អ្នកចុះខ្សោយ។

៤ ស្បែកឆាប់ចាស់

ស្បែកមើលទៅឃើញឆាប់ចាស់ ជ្រីញជ្រួញ អាចជាសញ្ញាឲ្យដឹងថា អ្នកកំពុងទទួលទានជាតិស្ករច្រើនពេក នេះដោយសារតែវាបង្កើតម៉ូលេគុលដែលបំផ្លាញ Collagen និង elastin របស់ស្បែក នោះទើបធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់បែបនេះ។

៥ ឈឺសន្លាក់

ថ្វីត្បិតតែនេះជារោគសញ្ញាដ៏កម្រក៏ដោយ ការប្រើប្រាស់សារធាតុផ្អែមនេះច្រើនហួសប្រមាណអាចនាំឱ្យឈឺសន្លាក់បាន។ ជាការពិត ការសការទទួលទានភេសជ្ជៈកាបូណាតច្រើនពេក (មានជាតិស្ករខ្ពស់) ជាមួយនឹងការកើនឡើងនូវលទ្ធភាពនៃការវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹងចំពោះស្ត្រី។

៦ ការឡើងទម្ងន់

ប្រសិនបើអ្នកញ៉ាំជាតិស្ករច្រើនពេក អ្នកអាចឡើងទម្ងន់ ជាពិសេសអ្នកមិនបានហាត់ប្រាណ។

៧ មានបញ្ហាក្នុងការប្រមូលផ្តុំខាងបញ្ញា

នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើនពេក អាចធ្វើឲ្យអារម្មណ៏និងខួរក្បាលរបស់អ្នកដំណើរការមិនប្រក្រតី នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly