ក្រោយការវះកាត់ពង្រីកដើមទ្រូង តើអាចបំបៅដោះកូនបានដែរឬទេ?

  • 2024-03-06 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ននេះការវះកាត់ពង្រីកដើមទ្រូងគឺជាសេវាកម្មមួយដែលពេញនិយមខ្លាំងក្នុងវិស័យកែសម្ផស្សនៅប្រទេសកម្ពុជា ហើយមានបងប្អូនស្ត្រីយើងជាច្រើនបានសួរថា “តើក្រោយការវះកាត់ពង្រីកដើមទ្រូង អាចបំបៅដោះកូនបានដែរឬទេ?”

ទាក់ទងនឹងសំណួរនេះ លោក វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានឆ្លើយតបថា៖ ករណីនេះគឺអាស្រ័យលើបច្ចេកទេសនៃការវះកាត់ ជាពិសេសគឺការដាក់ Implant ។ ចំពោះការវះកាត់ពង្រីកដើមទ្រូងដែលត្រឹមត្រូវទៅតាមបច្ចេកទេស គឺប្រព្រឹត្តិទៅតាមបែបបទវេជ្ជសាស្រ្ត នោះគឺការដាក់ Implant នៅក្រោមសាច់ដុំ ដើម្បីកាត់បន្ថយការប៉ះទង្គិចរវាងក្រពេញដើមទ្រូង និង Implant ដូច្នេះនៅពេល ស្ត្រីមានផ្ទៃពោះ គាត់អាចបំបៅដោះកូនបានជាធម្មតា ដោយមិនមានផលរំខាននោះទេ។

វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ប្រសិនបើយើងជ្រើសយកការវះកាត់ដែលមិនប្រព្រឹត្តិទៅតាមបែបបទវេជ្ជសាស្រ្តគឺការវះកាត់ពង្រីកដើមទ្រូងដែលដាក់ implant នៅលើសាច់ដុំ នោះ implant និងក្រពេញដើមទ្រូង វាសង្កត់ពីលើគ្នា នៅពេលស្រ្តីមានផ្ទៃពោះ ក្រពេញដើមទ្រូងចាប់ផ្តើមផលិតទឹកដោះ ដែលវាធ្វើឲ្យដើមទ្រូងមានសភាពតឹងណែន ដូច្នេះវាបណ្តាលឲ្យឈឺ ឬហៀរទឹកដោះ។

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម