ជំងឺបេះដូងកើតលើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចល្អ?
- 2024-03-01 13:21:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺបេះដូងកើតលើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចល្អ?
ជំងឺបេះដូង ជាប្រភេទជំងឺមួយដែលឧស្សាហ៍កើតមានលើអ្នកមានជំងឺទឹកនោមផ្អែម។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែមមានហានិភ័យទ្វេដងក្នុងការស្លាប់ដោយសារជំងឺបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល បើធៀបទៅនឹងអ្នកដែលគ្មានជំងឺនេះ។
មូលហេតុទូទៅមួយដែលនាំឲ្យកើតមានជំងឺបេះដូងលើអ្នកមានជំងឺទឹកនោមផ្អែម គឺការកើនឡើងនៃកូលេស្តេរ៉ូលក្នុងសរសៃឈាម ដែលសរសៃឈាមទាំងនោះមាននាទីដឹកនាំអុកស៊ីសែន និងសារជាតិចិញ្ចឹមទៅកាន់បេះដូង។
នៅពេលមួយដែលកំណកកូលេស្តេរ៉ូលទាំងនោះបែក រាងកាយព្យាយាមជួសជុលដុំកំណកដែលបែកនោះឡើងវិញ ដោយបញ្ជូនប្លាកែតទៅបិទនៅកន្លែងដែលបែក។ ដោយសារតែសរសៃឈាមមានទំហំតូច ប្លាកែតអាចធ្វើឲ្យស្ទះលំហូរឈាមក្នុងសរសៃឈាម ដែលមិនអាចនាំអុកស៊ីសែនទៅកាន់បេះដូងបានទៀត ហើយក៏អាចវិវត្តទៅជាបញ្ហាគាំងបេះដូង។
ដំណើរការនេះអាចកើតមានគ្រប់សរសៃឈាមបេះដូងទាំងអស់នៅក្នុងរាងកាយ ហើយជាលទ្ធផលអាចនាំឲ្យខ្វះឈាមរត់ទៅកាន់ខួរក្បាល បង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬខ្វះឈាមរត់ទៅកាន់ជើង ដៃ ប្រអប់ដៃ ដែលអាចបណ្ដាលឲ្យមានជំងឺត្បៀតសរសៃដៃ ជើង។
អ្នកជំងឺទឹកនោមក៏មិនត្រឹមតែប្រឈមនឹងជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រឈមនឹងជំងឺខ្សោយបេះដូងផងដែរ។ ការមានជំងឺខ្សោយបេះដូង អាចនាំឲ្យមានការកើនឡើងជាតិទឹកនៅសួត នាំឲ្យពិបាកដកដង្ហើម ឬស្ទះជាតិទឹកនៅកន្លែងផ្សេងទៀតនៃរាងកាយពិសេសត្រង់ជើង ដែលអាចនាំឲ្យហើម។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយមានជំងឺបេះដូងទៀតនោះ ការព្យាបាលមានច្រើនវិធីអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង។ វិធីទាំងនោះមានដូចជា៖