ដើមឆ្នាំ ២០២៤ គ្លីនិក មៀរ៉ា រៀបចំដំណើរកម្សាន្តប្រចាំឆ្នាំភ្លាម
- 2024-02-26 08:05:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំ ២០២៤ គ្លីនិក មៀរ៉ា រៀបចំដំណើរកម្សាន្តប្រចាំឆ្នាំភ្លាម
នៅដើមឆ្នាំ ២០២៤ គ្លីនិកមៀរ៉ា បានរៀបចំដំណើរកម្សាន្តឆ្ពោះទៅកាន់ខេត្តកំពត និងខេត្តកែប។ ដំណើរកម្សាន្តមួយនេះ គឺក្នុងគោលបំណង លើកទឹកចិត្តដល់សមាជិកគ្រួសារ មៀរ៉ា ទាំងអស់ដែលបានខិតខំបំពេញតួនាទី ការងាររបស់ខ្លួនបានល្អ និងសម្រាប់ភាពរីកចម្រើនរបស់គ្លីនិក មៀរ៉ា ព្រមទាំងបានរឹតចំណងសាមគ្គីភាពរវាងសមាជិកមៀរ៉ាគ្រប់ជាន់ថ្នាក់។
នៅក្នុងដំណើរកម្សាន្តនេះផងដែរ ថ្នាក់ដឹកនាំនៃគ្លីនិក មៀរ៉ា ក៏បានប្រគល់ជូននូវ លិខិតថ្លែងអំណរគុណ សម្រាប់សមាជិកគ្លីនិក មៀរ៉ា គ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍គ្លីនិក មៀរ៉ា ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមទស្សនវិស័យរបស់មៀរ៉ា ក្នុងការក្លាយជាមន្ទីរពេទ្យសើស្បែក និងវះកាត់កែសម្ផស្សនាំមុខគេនៅកម្ពុជា នាពេលអនាគត។
មៀរ៉ា ជាគ្លីនិកកែសម្ផស្សដែលមានឯកទេសច្បាស់លាស់នៅកម្ពុជាក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់។ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសដែលពោរពេញដោយសមត្ថភាពខ្ពស់ បានធ្វើឲ្យមៀរ៉ាមានឆន្ទៈក្លាយជាអ្នកឯកទេសសើស្បែក និងវះកាត់កែសម្ផស្សនាំមុខគេនៅកម្ពុជាក្នុងការផ្តល់សេវា ព្យាបាល ការថែរក្សាសម្ផស្ស និងការវះកាត់កែសម្ផស្ស (មុខ សុដន់ និងដងខ្លួន) ប្រកបដោយជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌។
គ្លីនិក មៀរ៉ា មានចក្ខុវិស័យ និងផែនការច្បាស់លាស់ដើម្បីក្លាយជាគ្លីនិកកែសម្ផស្សនាំមុខគេនៅកម្ពុជា ដែលផ្តល់សេវាដោយក្រុមវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ ដែលមានជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌ខ្ពស់បំផុត។ យើងផ្តោតសំខាន់លើអតិថិជនជាគោលដៅចម្បងក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់បំផុត៕