អត្ថប្រយោជន៍៤យ៉ាង នៃការព្យាបាលមុខ ជាមួយសូកូឡា

  • 2024-02-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកបានលឺអំពីអត្ថប្រយោជន៍នៃការព្យាបាលដោយសូកូឡាជាមួយប្រេងដូងទេ?តាមពិតទៅអត្ថប្រយោជន៏នៃការព្យាបាលមុខដោយប្រើសូកូឡា គឺវាជួយដល់ការការពារដល់ភាពចាស់មុនអាយុ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយដល់សុខភាពផងដែរគឺ៖

១ ចរាចរឈាម

សូកូឡាត្រូវបានគេជឿថាអាចជួយធ្វើឱ្យឈាមរត់បានស្រួលដោយសារតែសារធាតុ theobromine ។ យោងតាមការសិក្សាមួយចំនួន សារធាតុនេះជួយសម្រួលសរសៃឈាម និងកាត់បន្ថយសម្ពាធឈាម។

២ . ភាពតានតឹង

ក្លិន និងរសជាតិសូកូឡាមានភាពរីករាយសម្រាប់មនុស្ស។ វាធ្វើឲ្យខួរក្បាលចាប់ផ្តើមធ្វើសកម្មភាពវិជ្ជមានដើម្បីបញ្ចេញអរម៉ូន endorphins ។ សារធាតុបញ្ជូនសរសៃប្រសាទនេះមានតួនាទីផលិតអារម្មណ៍សុខុមាលភាពក្នុងខ្លួនដែលកាត់បន្ថយភាពតានតឹង និងថប់អារម្មណ៍។

៣ . ស្បែកមានសុខភាពល្អ

អត្ថប្រយោជន៍ចម្បងមួយនៃការព្យាបាលដោយសូកូឡាមានទាក់ទងនឹងការថែរក្សាស្បែក។ ដោយសារតែកំហាប់ខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម វាជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មដែលបង្កើនល្បឿនដំណើរការនៃភាពចាស់។

គ្រឿងផ្សំ

  • សូកូឡាសុទ្ធ ២០០ក្រាម

  • ប្រេងអូលីវ ១០០មីលីលីត្រ

របៀបធ្វើ

  • កំដៅសូកូឡាកូរឲ្យរលាយ បន្ទាប់មកបន្ថែមប្រេងអូលីវបន្តិច ហើយកូរឲ្យទាល់តែល្បាយចូលគ្នា។

  • បន្ទាប់ពីល្បាយទាំងពីរចូលគ្នាហើយ យើងអាចយកវាមកលាបលើផ្ទៃមុខបាន ដោយម៉ាស្សាថ្នមៗចន្លោះពី ៥ទៅ១០នាទី។

  • បន្ទាប់ពីម៉ាស្សាហើយទុកប្រហែលពេល ២០នាទី ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗជាការស្រេច។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម