គន្លឹះ៥យ៉ាង ដែលមានប្រសិទ្ធភាពសម្រាប់ប្ដីប្រពន្ធមិនឈ្លោះគ្នារឿងលុយកាក់

  • 2024-02-20 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងលុយគឺជារឿងសំខាន់សម្រាប់មនុស្សទូទៅ តែបើសម្រាប់ជីវិតប្តីប្រពន្ធគឺរិតតែសំខាន់ទៅទៀត ព្រោះត្រូវចំណាយច្រើន ជាងអ្នកនៅលីវទៅទៀត។ ជិវិតប្តីប្រពន្ធបើកាលណាមានបញ្ហារឿងលុយកាក់ និយាយមិនត្រូវគ្នា ជាពិសេសមានលុយហើយលាក់បាំងគ្នាទៅវិញទៅមក នោះជីវិតប្តីប្រពន្ធគង់មានថ្ងៃឈ្លោះគ្នា រហូតដល់មានការលែងលះគ្នាក៏ថាបាន។ ដូចនេះដើម្បីកុំឲ្យមានរឿងឈ្លោះគ្នា ឬមិនទុកចិត្តគ្នា ប្តីប្រពន្ធត្រូវមាន៥ចំណុចនេះអំពីរឿងលុយកាក់៖

១ ប្តីប្រពន្ធស្មោះត្រង់នឹងគ្នា

យោងតាមអ្នកជំនាញ បានឲ្យដឹងថា អ្នកមិនគួរលាក់អាថ៌កំបាំងផ្នែកហិរញ្ញវត្ថុពីដៃគូរបស់អ្នកទេ ទោះតូចប៉ុណ្ណាក៏ដោយ។ ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកអំពីលុយអាចជួយឱ្យគូស្នេហ៍ជៀសផុតពីការឈ្លោះប្រកែកគ្នាព្រោះវាជួយឱ្យពួកគេយល់ពីគោលដៅ អាកប្បកិរិយា និងទម្លាប់ហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក ។ នៅពេលដែលដៃគូទាំងពីរមានតម្លាភាព និងបើកចំហអំពីហិរញ្ញវត្ថុរបស់ពួកគេ ពួកគេអាចបង្កើតថវិកាដែលដំណើរការល្អបំផុតសម្រាប់ភាគីទាំងពីរ សម្របសម្រួល ឬធ្វើការផ្លាស់ប្តូរដើម្បីកាត់បន្ថយជម្លោះដែលអាចកើតមាននៅក្នុងគ្រួសារ។

២ ប្ដីប្រពន្ធនិយាយគ្នាដោយបើកចំហអំពីលុយ

កុំខ្លាចការសន្ទនាលុយដោយបើកចំហចំពោះគ្នាទៅវិញទៅមក មិនថាអ្នករស់នៅជាប្តីប្រពន្ធយូរប៉ុណ្ណានោះទេ អ្នកអាចនិយាយអំពីហិរញ្ញវត្ថុដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជម្រៅ។ គូស្វាមីភរិយាអាចទទួលបានអត្ថប្រយោជន៍តាមរយៈការនិយាយអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេក្នុងការគ្រប់គ្រងលុយ និងអ្វីដែលគោលដៅរបស់ពួកគេគឺសម្រាប់ការកែលម្អខ្លួនឯង។ មានតែពេលនោះទេដែលអ្នកអាចបន្តទៅប្រធានបទធំ ៗ ដូចជាថវិកា ការសន្សំ និងការចំណាយនាពេលអនាគត។

៣ គូស្វាមីភរិយាបង្កើតថវិការួមគ្នា

ប្តីប្រពន្ធគួរបង្កើតថវិការួមគ្នា សម្រាប់អនាគត និងដើម្បីសម្រាប់គ្រួសារ នោះទើបជីវិតទទួលបានក្តីសុខនិងសុភមង្គល។

៤ ប្តីប្រពន្ធពិនិត្យរួមគ្នាជារៀងរាល់ខែ

ការរក្សាស្ថានភាពហិរញ្ញវត្ថុឱ្យមានសុខភាពល្អ មិនមែនជារឿងលែងសើចនោះទេ។ អ្នកទាំងពីរត្រូវពិនិត្យហិរញ្ញវត្ថុប្រចាំខែជាមួយដៃគូ ដើម្បីបានដឹងពីចំណូលចំណាយ និងចាត់ចែងបន្ត។

៥ ចុងក្រោយត្រូវចងចាំ៖ អ្នកទាំងពីរជាប្ដីប្រពន្ធ

ការដោះស្រាយបញ្ហាហិរញ្ញវត្ថុគឺជាផ្នែកចាំបាច់នៃទំនាក់ទំនងវិជ្ជមាន និងរឹងមាំ។ សម្រាប់ប្តីប្រពន្ធជៀសវាងការឈ្លោះប្រកែកគ្នាអំពីហិរញ្ញវត្ថុ មិនត្រឹមតែនិយាយអំពីវាជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រាប់ខ្លួនឯងថា 'យើងជាគ្រួសារតែមួយ"។ យើងគួរតែព្យាយាមមិនឱ្យដៃគូរបស់យើងទៅជាសត្រូវដោយការចោទប្រកាន់។ ផ្ទុយទៅវិញ យើងគួររួមកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ហើយប្តេជ្ញាចិត្តក្នុងរឿងទាំងអស់នេះ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម