តើស្វាមីនិងសាច់ញាតិគ្រួសា ត្រូវដឹងអ្វីខ្លះពីសុខភាពផ្លូវចិត្តពេលប្រពន្ធមានផ្ទៃពោះ

  • 2024-02-28 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពផ្លូវចិត្តរបស់ស្ត្រីពេលកំពុងពពោះ វាជារឿងសំខាន់ណាស់ ដែលសាច់ញាតិ ជាពិសេសស្វាមីផ្ទាល់ ត្រូវដឹងរឿងនេះសម្រាប់សុភមង្គលគ្រួសារ។

សុខភាពផ្លូវចិត្តរបស់ម្តាយ តើវាជាអ្វី?

សុខភាពផ្លូវចិត្តរបស់ម្តាយ សំដៅលើសុខភាពផ្លូវចិត្តរបស់ម្តាយអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន។ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Obstetrics and Gynecology បានឱ្យដឹងថាប្រហែល 15% នៃស្ត្រីដែលមានកូនទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ស្ថានភាពនេះប៉ះពាល់ដល់ទំនាក់ទំនងម្តាយ និងកូន និងការអភិវឌ្ឍន៍របស់កុមារ។

លើសពីនេះ កត្តាផ្សេងទៀតដូចជា ភាពតានតឹង ការថប់បារម្ភ កង្វះការគាំទ្រពីសង្គម និងអំពើហិង្សាក្នុងគ្រួសារ ក៏អាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់ម្តាយផងដែរ។ ម្តាយដែលជួបប្រទះនឹងកាលៈទេសៈទាំងនេះមានហានិភ័យខ្ពស់ចំពោះបញ្ហាផ្លូវចិត្តអំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។ កង្វះការគាំទ្រ និងការមាក់ងាយនៃបញ្ហាផ្លូវចិត្តអាចធ្វើឱ្យស្មុគស្មាញ និងរារាំងដល់សមត្ថភាពរបស់ម្តាយក្នុងការថែទាំកូនរបស់គាត់។ ការផ្លាស់ប្តូរនៅក្នុងសក្ដានុពលគ្រួសារនឹងផ្លាស់ប្តូរការលូតលាស់ និងការអភិវឌ្ឍន៍របស់កូនតូចនៅក្នុងវ័យដំបូងរបស់គាត់។

វិធីជាក់លាក់ដើម្បីរួមចំណែកដល់សុខភាពផ្លូវចិត្តរបស់មាតា៖

១ ការផ្តល់ជំនួយផ្លូវចិត្ត៖ ពីព្រោះម្តាយត្រូវមានអារម្មណ៍ថា ពួកគេមាននរណាម្នាក់ដើម្បីនិយាយជាមួយអំពីកង្វល់ និងអារម្មណ៍របស់ពួកគេ។ ការស្តាប់ពួកគេតាមរបៀបដែលមិនវិនិច្ឆ័យ និងផ្តល់ពាក្យលើកទឹកចិត្ត និងការគាំទ្រអាចមានប្រយោជន៍ខ្លាំងណាស់។

២ ជួយការងារផ្ទះ៖ ព្រោះការមកដល់របស់ទារកអាចជារឿងដ៏ច្រើនលើសលប់សម្រាប់ម្តាយ។ រាល់ការរួមចំណែកក្នុងកិច្ចការផ្ទះ ដូចជាការសម្អាត ការរៀបចំអាហារ ឬការថែទាំកុមារដទៃទៀត អាចមានតម្លៃមិនអាចកាត់ថ្លៃបាន។

៣ ការលើកកម្ពស់ការថែទាំខ្លួនឯង៖ ដោយរំលឹកម្តាយអំពីសារៈសំខាន់នៃការថែរក្សាខ្លួនឯង និងឆ្លៀតពេលដើម្បីធ្វើរឿងដែលពួកគេចូលចិត្ត។

៤ ការយល់ដឹង៖ និងអាចបត់បែនបាន ពីព្រោះភាពជាម្តាយគឺជាការងារដ៏លំបាក ហើយមនុស្សគ្រប់គ្នាធ្វើវាតាមរបៀបរបស់ពួកគេ។ ចូរយើងទទួលស្គាល់ថាស្ត្រីម្នាក់ៗមានផ្លូវនិងល្បឿនរៀងខ្លួន។

ដូចនេះ ការខ្វះការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ម្តាយអាចមានផលវិបាកធ្ងន់ធ្ងរនៅក្នុងជីវិតរបស់ម្តាយ ដូចជាជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ការថប់បារម្ភ និងបញ្ហាអារម្មណ៍ផ្សេងៗទៀត។ លើសពីនេះ ផលប៉ះពាល់បានពង្រីកដល់គ្រួសារ និងសង្គមទាំងមូល ហើយអាចរួមចំណែកដល់បញ្ហាសង្គមដូចជា ភាពក្រីក្រ និងអំពើហិង្សាជាដើម។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly