សារធាតុហាមឃាត់នៅក្នុងឡេលាយ និងហានីភ័យដល់សុខភាព

  • 2024-02-21 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឡេលាយគឺជាការយកឡេចម្រុះម៉ាកមកលាយគ្នា ជាមួយនឹងថ្នាំពេទ្យនិងថ្នាំដែលមានជាតិ កាត់ផ្សេងៗព្រមទាំងសារធាតុហាមឃាត់១ចំនួន។គេធ្វើឡេលាយនេះឡើងព្រោះ វាលាបឆាប់ប្លែក លក់បានក្នុងតម្លៃថ្លៃហើយឡេលាយដែលគ្រោះថ្នាក់គឺមិនមានការពិសោធន៍ត្រឹមត្រូវមិនបានឆ្លងកាត់ការធ្វើតេស្តមុនចេញលក់ដំណើរការនៃការលាយមិនមានការត្រួតពិនិត្យអនាម័យត្រឹមត្រូវ ដែលអាចបង្កឲ្យមាន មេរោគចូលជាពិសេសមេរោគផ្សិត។

សារធាតុដែលអាចប្តូរពណ៌ពីខ្មៅមកសបាន យើងគួរគប្បីប្រយ័ត្នព្រោះសារធាតុទាំងនោះអាចជា Steroid, Mercury ឬក៏ Hydroquinoneនៅពេលលាបលើស្បែកយូរធធ្វើឲ្យខូចកោសិកាផលិតពណ៌ដែលជាកោសិកាសំខាន់ការពារស្បែកពីពន្លឺព្រះអាទិត្យនិងប៉ះពាល់ដល់សរីរាង្គខាងក្នុងផងដែរ។

- Mercury (បារត) នៅពេលដែលស្រូបចូលទៅក្នុងខ្លួនវាមិនអាចចេញមកវិញទេវានឹងបង្កឲ្យមានផលវិបាកនៅពេលវាកកនៅក្នុងខ្លួនច្រើន ជាពិសេសតម្រងនោម ធ្វើឲ្គ្រាប់ឈាមថយចុះ និងប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទនៃខួរក្បាល។

- Hydroquinone: វាបញ្ឈប់ការផលិត Melanin និងបញ្ឈប់ការផលិតកោសិកាជាតិពណ៍ខ្មៅ Melanocyteដែលជាកោសិកាដ៍សំខាន់សម្រាប់ការពារស្បែកពីកាំរស្មី UV នៃព្រះអាទិត្យនៅពេលដែលវាថយចុះកោសិកាស្បែកនឹងប្រឈមជាមួយជម្ងឺមហារីកស្បែក។

Steroid: លាបយូរៗទៅធ្វើឲ្យស្រទាប់ស្បែកឡើងស្តើង រនាំងការពារស្បែកខ្សោយ ងាយរបួស ងាយជាំបែកសង្វារ ស្បែកដុះរោមច្រើនខុសពីធម្មតា នៅពេលវាត្រូវបានជ្រាបចូទៅក្នុងខ្លួន តាមរយះសសៃឈាមវាជ្រាបទៅគ្រប់ផ្នែកនៃរាងកាយ ជាពិសេសប៉ះលើក្រពេញលើតម្រងនោម ធ្វើឲ្យមានអាការះហើមមុខមាត់និងហើមដៃជើងផងដែរ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម