ស្ត្រីមាន៤ចំណុចនេះ ច្រើនតែធ្វើឲ្យគ្រួសាធូរធារ នឹងមានសុភមង្គល

  • 2024-06-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីម្នាក់ដែលមានចំណុចទាំងនេះ ទោះបីជានាងមិនខំ រកលុយច្រើនក៏ដោយ ក៏នាងមានចំណុចខ្លាំងរបស់ខ្លួនក្នុងការជួយគ្រួសាររបស់នាងឱ្យក្លាយជាអ្នកមានដែរ។ ស្ត្រីដែលមាន៤ចំណុចនេះ ច្រើនតែមានជីវភាពធូរធារ៖

១ ស្ត្រីដែលដឹងពីរបៀបគណនាការចំណាយ

នេះជាអ្វីដែលមិនមែនគ្រប់គ្នាធ្វើបានល្អនោះទេ។ ស្ត្រីច្រើនតែជាអ្នកធ្វើការដើរទិញឥវ៉ាន់ និងការចំណាយក្នុងផ្ទះ មិនថាទិញឬទុកដាក់អ្វីនោះទេ ស្ត្រីនោះតែងចេះគិតសន្សំចំចៃ។ការចេះគ្រប់គ្រងលុយ គណនាការចំណាយបានត្រឹមត្រូវ មិនខ្ជះខ្ជាយ ឬសន្សំ ក៏ជាគុណភាពមួយដែលបានជួយឱ្យស្វាមីសន្សំប្រាក់បានតិចតួចដែរ។ ភាគច្រើនបុរសខ្លាចប្រពន្ធចាយលុយ ហើយញៀននឹងការដើរផ្សារ បើមានលុយក្នុងដៃត្រូវទិញទាំងអស់។ ដូចនេះស្ត្រីដែលដឹងពីការចំណាយរបស់ខ្លួនជាមួយគ្រួសារ ស្ត្រីនោះគឺជានារីដែលចេះទុកដាក់ ក៏ធ្វើឲ្យគ្រួសារមានភាពធូរធារមួយផ្នែកដែរ។

២ អាកប្បកិរិយាវិជ្ជមានចំពោះជីវិត

ជីវិតរបស់មនុស្សជាទូទៅតែងមានសម្ពាធច្រើនពេក និងរឿងមិនសប្បាយចិត្តជាច្រើនដែលបានជួប ដូចជា ស្ត្រេស ក្រៀមក្រំ ឆាប់ខឹង ជាដើម។ ដូចនេះប្រសិនបើស្ត្រីដែលបានជួបរឿងទាំងនេះហើយ តែធ្វើខ្លួនជាមនុស្សធម្មតា គិតតែរឿងល្អៗ នោះធ្វើឲ្យគ្រួសារតែងមានស្នាមញញឹម ទាំងនេះក៏ជាផ្នែកមួយជួយឲ្យគ្រួសារមានភាពរីករាយបានដែរ។ ដើម្បីរក្សាស្មារតីសុខស្រួល និងអារម្មណ៍ស្ងប់ជានិច្ចតាមដែលអាចធ្វើទៅបាន កុំបញ្ចេញកំហឹងដាក់ប្តី និងកូន ហើយកុំត្អូញត្អែរអំពីពាក្យដែលគ្មានន័យដែលមិនអាចដោះស្រាយអ្វីបាន។

៣ ស្ត្រីខ្លាំងម្នាក់

នៅក្នុងគ្រួសារ វត្តមានរបស់ស្ត្រីកំណត់គុណភាពនៃហុងស៊ុយ។ មនុស្សប្រុសជាច្រើនមិនចូលចិត្តនារីខ្លាំងបែបនេះទេ ហើយគិតថាមនុស្សស្រីប្រភេទនេះពិបាកនឹងយកឈ្នះ ប៉ុន្តែការពិតមនុស្សស្រីបែបនេះគឺជានារីដែលពូកែជាងគេបំផុត។ បើអ្នកមានសំណាងបានរៀបការជាមួយមនុស្សស្រីបែបនេះ អ្នកពិតជាសំណាងណាស់ក្នុងនាមជាបុរស។

៤ ស្ត្រីចូលចិត្តរារាំងបុរសពេលដើរផ្លូវមិនល្អ

ក្នុងទំនាក់ទំនងស្នេហា បើមនុស្សស្រីច្រើនតែចូលចិត្តទប់ចិត្តឬឃាត់ឃាំងបុរស នោះមានន័យថា ស្ត្រីពិតជាស្រឡាញ់បុរសនោះណាស់។ នាងចង់ឲ្យម្នាក់នោះក្លាយជាមនុស្សល្អជាងមុន ដូច្នេះនាងនឹងជំរុញគាត់ពីមួយពេលទៅមួយពេលក្រោយពេលបុរសនោះដើរលើផ្លូវខុស សេពគប់ខុសមនុស្ស ការជំរុញរបស់ស្ត្រី បុរសនឹងវិវត្តន៍ទៅមុខកាន់តែប្រសើរបន្តិចម្ដងៗ។ ការអត់ធ្មត់មានន័យថាសុំឱ្យបុរសកែប្រែទម្លាប់អាក្រក់ ហើយនៅឱ្យឆ្ងាយពីមិត្តអាក្រក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ បើបានជួបមនុស្សស្រីប្រភេទនេះកុំមានអារម្មណ៍ធុញអី ប៉ុន្តែត្រូវមានអារម្មណ៍ថាសប្បាយចិត្ត។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម