គន្លឹះងាយៗ ជួយកែលំអរស្បែក របស់អ្នកជាមួយទម្លាប់ប្រចាំថ្ងៃធ្វើឲ្យស្បែកមានសុខភាពល្អស្មានមិនដល់

  • 2024-02-06 02:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿជាក់ថាអ្វីដែលមនុស្សស្រី ចង់បានបំផុតនោះគឺការដែលទទួលបានស្បែកស្អាត ទាំងស្បែកមុខ និងដងខ្លួន។​ ព្រោះមានមនុស្សស្រីជាច្រើន បានខិតខំ ស្វែងរកផលិតផលផ្សេងៗ យកមកប្រើប្រាស់ប៉ុន្តែផលិតផលទាំងអស់នោះ មិនត្រឹមតែមិនអាច ធ្វើឱ្យពួកគេ ទទួលបានស្បែក ដ៏ស្រស់ស្អាតនោះទេតែបែរជាថែមទាំងធ្វើឱ្យស្បែករបស់ពួកគេ មានបញ្ហាទៅវិញ។

កញ្ញាសូមណែនាំ នៅគន្លឺះល្អៗមួយចំនួនដែលអ្នកគួរតែកែទម្លាប់ក្នុងការថែទាំក្រៅពីការប្រើប្រាស់ផលិតផលមកជំនួយ និងធ្វើការព្យាបាលបញ្ហារបស់ស្បែកដែលកំពុងជួបប្រួទះផងដែរ។ ដើម្បីទទួលបានស្បែក ដ៏ស្រស់ស្អាត មនុស្សស្រីគួរតែមានទម្លាប់ និងស្គាល់ពីប្រភេទស្បែករបស់ខ្លួនច្បាស់ជាមុនសិន ហើយដឹងពីរបៀបថែទាំ​ ទាំងពេលព្រឹកនិងពេលយប់គួរធ្វើបែបណាទើបជួយកែលំអរស្បែកឲ្យស្អាតនិងមាសុខភាពល្អ ត្រឹមត្រូវខាងក្រោម៖

១. យល់ដឹងប្រភេទស្បែករបស់ខ្លួន ​ព្រោះស្បែកមាន ៤ ប្រភេទស្បែកផ្សេងៗគ្នា:

  • ស្បែកធម្មតា៖​ ស្បែកភ្លឺថ្លា រន្ធញើសតូច ចង្អៀត! អ្នកគួរតែខិតខំ ថែរក្សាស្ថានភាពស្បែកឱ្យ មានសុខភាពល្អ។
  • ស្បែកស្ងួត៖​ ស្បែកស្ងួតអាចមើលឃើញ ច្បាស់ ប៉ុន្តែអ្នកត្រូវប្រយ័ត្ន ចំពោះភាពជីវជ្រួញ និង ស្វែងរកការព្យាបាលជា បន្ទាន់។
  • ស្បែកខ្លាញ់៖​ រូបរាងភ្លឺថ្លា ប៉ុន្តែសាច់មិនស្មើ គ្នា មានរន្ធញើសធំៗ ប្រយ័ត្នកើតមុន
  • ស្បែករួមបញ្ចូលគ្នា៖​ T-zone មានខ្លាញ់ ប៉ុន្តែថ្ពាល់ ស្ងួត។ ដោយសារតែអ្នកមាន ប្រភេទស្បែកពីរផ្សេងគ្នា ការ ថែរក្សាស្បែកទាមទាការថែទាំជា ចាំបាច់!

២. ការទម្លាប់ថែរក្សាស្បែក ពេលព្រឹករបស់អ្នក៖

  • ទឹកជូតមុខ (Cleanser): ប្រសិនបើអ្នកមានស្បែកស្ងួត ការលាងមុខរបស់អ្នកជាមួយនឹង ទឹកនៅពេលព្រឹកគឺគ្រប់គ្រាន់ ហើយฯ សម្រាប់ប្រភេទស្បែកមានជាតិ ខ្លាញ់ ចូរលាងសម្អាតមុខរបស់អ្នក ជាមួយសាប៊ូដែលមាន PH ฯ
  • Toner: ប្រសិនបើអ្នកមានស្បែកសួត សូមលាបផលិតផលថែរក្សាស្បែក Toner លើស្បែករបស់អ្នក ហើយទុក ឲ្យវាជ្រាបចូលទៅក្នុងស្បែកដោយយ កម្រាមដៃរបស់អ្នកទះថ្មមៗ។​ សម្រាប់ប្រភេទស្បែកដែលមានជាតិ ខ្លាញ់ ចូរលាបផលិតផលថែរក្សាស្បែក Toner เលើបន្ទះសំឡៃ ហើយជូតមុខ របស់អ្នកថ្នមៗ។
  • សេរ៉ូម (Serum): លាបសេរ៉ូមដែលសាកសមនឹងបញ្ហា ស្បែករបស់អ្នក ដើម្បីផ្តល់សារធាតុ ចិញ្ចឹមប្រកបដោយប្រសិទ្ធិភាព។
  • ក្រែម (Cream): លាបក្រែមលើមុខ និងករបស់អ្នក ដើម្បីផ្សាភ្ជាប់សារធាតុចិញ្ចឹម និង ផ្តល់សំណើមដល់ស្បែក។
  • ឡេការពារកម្ដៅថ្ងៃ (Sunscreen): ជាជំហានថ្ងៃក្រោយនៃទម្លាប់ថែរក្សាស្បែករបស់អ្នក គឺដោយការលាបឡេការពារកម្ដៅថ្ងៃ មុនការប្រើគ្រឿងសម្អាង ដើម្បីការពារពីកាំ រស្មី UV និងការពារការរលាកដោយពន្លឺព្រះ អាទិត្យ ហើយនិងភាពចាស់មុនអាយុ។

៣. ការទម្លាប់ថែរក្សាស្បែក ពេលរាត្រីរបស់អ្នក៖

  • ទឹកជូតមុខ (Cleanser): សម្រាប់ប្រភេទស្បែកស្ងួត ត្រូវបាន ណែនាំឲ្យប្រើប្រេងលាងសម្អាត ដើម្បីលុបគ្រឿងសំអាង ឬឲ្យ ការពារកម្ដៅថ្ងៃយ៉ាងមាន ប្រសិទ្ធភាព។ សម្រាប់ប្រភេទ ស្បែកខ្លាញ ការលាងសម្អាតជា ជម្រើសល្អជាងគេគឺ Cleansing Water។ សម្រាប់ប្រភេទទាំងពីរ សូមតាម ដានការសម្អាតជាលើកទី ពីរអដោយប្រើហ្វូមលាងមុខដើម្បី សម្អាតឲ្យបានហ្មត់ចត់។
  • Toner: សម្រាប់ទម្លាប់ថែរក្សាស្បែកពេលយប់ របស់អ្នក សូមពិចារណាផលិតផល ថែរក្សាស្បែក Toner ជាជំហានចុង ក្រោយនៃដំណើរការសម្អាត។ លាប Toner លើបន្ទះសំឡែ ដើម្បីជូតសម្អាត គ្រឿងសម្អាង និង ធូលីដែលនៅសេសសល់ដោយថ្នមៗ បន្ទាប់ពីទឹកជូតមុខ (cleanser)។ ពង្រឹងទម្លាប់ថែរក្សាស្បែក របស់អ្នកដោយប្រើសន្លឹក ម៉ាស ២-៣ ដងក្នុងមួយ សប្តាហ៍!
  • សេរ៉ូម (Serum): លាបសេរ៉ូម ដែលសាកសមនឹងបញ្ហា ស្បែករបស់អ្នក ដើម្បីផ្តល់សារធាតុ ចិញ្ចឹមប្រកបដោយប្រសិទ្ធិភាព។
  • ក្រែមលាបកន្ទុយភ្នែក (Eye Cream): ក្រែមលាបកន្ទុយភ្នែកថ្នមៗ ហើយញ័រហូត ទាល់តែវាបានជ្រាបចូលពេញល្អ។ ក្រែមលាបកន្ទុយ ភ្នែកអាចប្រើលើគ្រប់តំបន់ដែលមានស្នាមជ្រួញ។
  • ក្រុម (Cream): ជាជំហានចុងក្រោយនៃទម្លាប់ថែរក្សាស្បែក របស់អ្នក លាបក្រែមលើមុខ និងករបស់អ្នក ដើម្បីផ្សាភ្ជាប់សារធាតុចិញ្ចឹម និងផ្តល់ សំណើមដល់ស្បែក។

៤. ចំណុចគួរអនុវត្តជាប្រចាំថ្ងៃមិនគួររំលង:

  • រក្សាមុខរបស់លោកអ្នកឲ្យស្អាត៖ លាងសម្អាតមុខរបស់អ្នក ដើម្បីកម្ចាត់ភាពក្រខ្វក់ ញើស និងកោសិកាស្បែកងាប់ ដែលអាចស្ទះ រន្ធញើសរបស់អ្នក។.
  • រក្សាជាតិទឹក៖ ទទួលទានទឹកយ៉ាងហោចណាស់ 2.5 លីត្រក្នុងមួយ ថ្ងៃ ដើម្បីរក្សាសុខភាព និងរូបរាងស្បែករបស់អ្នក។
  • គេងឲ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់សម្រាប់ ការបង្កើតស្បែកឡើងវិញ។ វាត្រូវបានណែនាំឱ្យគេង 7-8 ម៉ោងក្នុងមួយថ្ងៃ។ ការពារស្បែករបស់អ្នកពីព្រះអាទិត្យ៖ ការពារស្បែករបស់អ្នកពីព្រះអាទិត្យ ជួយការពារភាពចាស់មុនអាយុ
  • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖ ការរួមបញ្ចូលការ ធ្វើ STRETCHING ទៀងទាត់ ឬលំហាត់ប្រាណស្រាលៗ អាចរួមចំណែកដល់ការ រក្សាភាពយឺតនៃស្បែក។
  • ប្រើការថែរក្សាស្បែកដែលតម្រូវតាមប្រភេទស្បែករបស់អ្នក៖ ជ្រើសរើសផលិតផលថែរក្សាស្បែកតាមតម្រូវការប្រភេទស្បែក របស់អ្នក និងកង្វល់ជាក់លាក់ ដើម្បីទទួលបានលទ្ធផលល្អ បំផុត៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម