វីតាមីន៥មុខ ក្នុងអាហារប្រចាំថ្ងៃ ទទួលទានជួយធ្វើឲ្យសក់ និងស្បែកមានសុខភាពល្អ

  • 2024-02-02 08:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំនួសឱ្យ ការចំណាយលុយ ទៅលើផលិតផលជាច្រើន យើងអាចគិតពីលើការរៀបចំ របបអាហារល្អប្រសើរ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់យើងក្នុងរយៈពេលវែង។ ដើម្បីទទួលបានសក់ និងស្បែកមានសុខភាពល្អ ដូច្នេះយើងត្រូវផ្តោត ការយកចិត្តទុកដាក់លើ ការទទួលបានបរិមាណ biotin ដែលជាផ្នែកមួយរបស់វីតាមីនB នៅក្នុងរបបអាហាររបស់យើង។

តស់!​ សាកមកមើល មីនុយជាមួយនឹងកញ្ញា តើអាហារដែលសំបូរទៅដោយ ជាតិវីតាមីន៥មុខទទួលទានរាល់ថ្ងៃ ជួយធ្វើឲ្យសក់ និងស្បែកមានសុខភាពល្អខាងក្រោមមាន៖

១. ដំឡូងជ្វា សម្បូរទៅដោយជាតិរ៉ែ វីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid។ នៅលើវេបសាយ Healthline សរសេរថា ប្រហែល ១២៥ក្រាម នៃដំឡូងផ្អែមឆ្អិន ដែលផ្ទុកទៅដោយ biotin ២,៤ មីលីក្រាម ឬ ៨% នៃជីវជាតិប្រចាំថ្ងៃ ក្នុងរបបអាហាររបស់អ្នក។

២. ផ្សិត សំបូរទៅដោយ សារធាតុចិញ្ចឹម មានវីតាមីនច្រើន ដែលជួយការពារអ្នក ពីប៉ារ៉ាស៊ីត។ វីតាមីនក្នុងផ្សិត ១២០ក្រាម ស្មើនឹងជិត ១០ ភាគរយនៃបរិមាណវីតាមីន ដែលយើងគួរទទួលទានក្នុងមួយថ្ងៃ។

៣. ចេក មានសារធាតុចិញ្ចឹមផ្ទុកវីតាមីនB6 វីតាមីនC សារធាតុរ៉ែ ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។ ក្នុង១០០ក្រាម ផ្លែចេកអាចផ្តល់ឱ្យយើងនូវ វីតាមីន០,២មីលីក្រាមដែលស្មើនឹង ១ភាគរយនៃវីតាមីនប្រចាំថ្ងៃ។ អាចក្រឡុកវា ជាភេសជ្ជៈទទួលទានក៏បាន។

៤. ស៊ុត មានសារសំខាន់ ជួយឱ្យមានសុខភាពល្អ ព្រោះវាសំបូរទៅដោយវីតាមីនB ប្រូតេអ៊ីនជាតិដែក និងផូស្វ័រ។ ស៊ុតឆ្អិន១គ្រាប់ អាចផ្តល់ នូវវីតាមីន១០មីលីក្រាម ឬប្រហែល ៣៣% នៃការទទួលទានប្រចាំថ្ងៃ ជួយបង្កើនការស្រូបយកវីតាមីនបានល្អចំពោះរាងកាយ។

៥. ផ្លែបឺរ នេះគឺជាផ្លែឈើមួយ ក្នុងចំណោមផ្លែឈើពេញនិយម ដ៏ល្អបំផុត នៃខ្លាញ់មិនឆ្អែត ក៏ដូចជាវីតាមីនផងដែរ។ ទទួលទាន ២០០ក្រាម អាចផ្តល់ឱ្យ ១,៨៥ មីលីក្រាម នៃវីតាមីន ឬ ៦%នៃតំរូវការប្រចាំថ្ងៃ។ អាចយកទៅបរិភោគ នៅក្នុងសាឡាត់ ឬ ដាក់នៅលើនំប៉័ងធ្វើនំទទួលទានកាន់តែឆ្ងាញ់៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម