បើមិនចង់ឲ្យមានជំងឺមហារីកក្រពះទេ កុំបរិភោគអាហារទាំងនេះ

  • 2024-02-02 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។

១ - មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖

  • មានមេរោគក្រពះ Infection à helicobacter Pylori

  • កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង

  • មានគ្រួសារកើតជំងឺមហារីក

  • ជក់បារី និងពិសារស្រា

២ - រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖

  • ឈឺចុងដង្ហើម, ឆ្អល់ពោះ

  • អត់រំលាយអាហារ

  • ស្រកទំងន់ រឺមិនឃ្លានអាហារ

  • លាមកខ្មៅ

  • ចង្អោរ និងក្អួត

  • ស្លេកស្លាំង

៣ - ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖

  • ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ

៤ - ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖

  • ការវះកាត់

  • ការចាក់ថ្នាំគីមី

  • ការបញ្ចាំងកាំរស្មី

៥ - យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖

  • ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់

  • ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់

  • រក្សាទំងន់ដោយការហាត់ប្រាណ

  • ចៀសវាងជក់បារី និង ពិសារស្រា

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម