តើមានសុវត្ថិភាពទេ ក្នុងការញ៉ាំអាហារហឹរពេលបំបៅដោះកូន?

  • 2024-02-01 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីជាទូទៅ ត្រូវបានម្តាយឬម្តាយក្មេកណែនាំ កុំឲ្យញ៉ាំអ្វីផ្តេសផ្តាស់ក្នុងអំឡុងពេលកំពុងបំបៅកូន ព្រោះអាចធ្វើឲ្យកូនមានបញ្ហាក្រពះ ពោះវៀន ក្រហល់ក្រហាយ ឬមិនស្រួលត្រង់ប្រការណាមួយ ជាពិសេសរឿងម្ទេសនេះតែម្តង ។ ដូចនេះហើយធ្វើឲ្យអ្នកម្តាយមួយចំនួនតឹងចិត្ត ញ៉ាំមិនឆ្ងាញ់ឬញ៉ាំមិនបានច្រើន។

តាមពិតទៅ ទំលាប់ទាំងនះគឺដឹងតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៅមួយជំនាន់ ដោយអ្នកខ្លះមិនដឹងពីមូលហេតុពិតនោះទេ ហើយក៏គ្មានភស្តុតាងណាមួយបញ្ជាក់ដែរ។ បើតាមអ្នកជំនាញផ្នែកនេះបានឲ្យដឹងថា វាមានសុវត្ថិភាពក្នុងការញ៉ាំអាហារហឹរពេលកំពុងបំបៅកូនដោយទឹកដោះ ហើយវាក៏មិនមានបង្ករភាពមិនស្រួលណាមួយដល់ទារកនោះទេ ក្នុងករណីប្រសិនបើទារកកាន់តែឆាប់ខឹង ហៀរសំបោរ ឬហាក់ដូចជាមិនស្ងប់ណាមួយ វាទំនងជាបណ្តាលមកពីអ្វីផ្សេង។

អ្វីដែលអាចកើតឡើងនៅពេលញ៉ាំអាហារហឹរពេលបំបៅដោះកូនគឺទឹកដោះអាចផ្លាស់ប្តូររសជាតិបន្តិច។ អាស៊ីតពីអាហារហឹរមិនបានឆ្លងទៅទឹកដោះម្តាយទេ គ្រាន់តែមានរសជាតិខ្លះប៉ុណ្ណោះទេ ប៉ុន្តែវាមានលក្ខណៈស្រទន់។ ដូចនេះមិនមានការរិតត្បិតលើម្តាយដែលបំបៅដោះកូននោះទេ ប៉ុន្តែកុំញ៉ាំច្រើនជ្រុលពេលទៅបានហើយ ដោយញ៉ាំធ្វើយ៉ាងណាឲ្យតែបាយឆ្ងាញ់ដើម្បីឲ្យមានកំលាំងគ្រប់គ្រាន់ក្នុងការមើលថែកូន។

១ តើការញ៉ាំអាហារហឹរមានអត្ថប្រយោជន៍ទេ?

មានការសិក្សាមួយបានបង្ហាញថា ទារកដែលប្រឈមនឹងរសជាតិចម្រុះតាមរយៈសារធាតុរាវ amniotic អំឡុងពេលមានផ្ទៃពោះគឺកាន់តែទទួលយកក្នុងការបញ្ចូលរសជាតិជាច្រើនទៅក្នុងរបបអាហាររបស់ពួកគេនៅពេលដែលពួកគេចាប់ផ្តើមញ៉ាំអាហាររឹង។ មិនត្រឹមតែមានសុវត្ថិភាពក្នុងការទទួលទានអាហារហឹរក្នុងពេលបំបៅកូនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចនាំមកនូវអត្ថប្រយោជន៍ដ៏មានតម្លៃទៀតផងនោះគឺ៖

  • ផ្លាស់ប្តូររស់ជាតិនៅក្នុងទឹកដោះម្តាយ៖ នៅពេលដែលទារកចាប់យករសជាតិហឹរ និងស្រាលនៅក្នុងទឹកដោះរបស់ម្តាយ វាចាប់ផ្តើមពង្រីកការយល់ឃើញរសជាតិរបស់វា។តាមរបៀបមួយ ឬវិធីមួយផ្សេងទៀត នេះធ្វើឱ្យក្រអូមមាត់របស់ពួកគេកាន់តែសម្បូរបែប និងរៀបចំឱ្យពួកគេកាន់តែបើកចំហចំពោះរសជាតិថ្មី។

  • អាហារមួយចំនួនដែលមានរសជាតិខ្លាំង កែប្រែរសជាតិទឹកដោះម្តាយ៖ អាហារទាំងនេះរួមមានខ្ទឹមស វ៉ានីឡា ជីអង្កាម និងអាហារហឹរ។ ការផ្លាស់ប្តូរអាកប្បកិរិយារបស់ទារកត្រូវបានគេសង្កេតឃើញនៅពេលដែលធាតុថ្មីត្រូវបានណែនាំទៅក្នុងរបបអាហាររបស់ម្តាយ។

២ តើមានហានិភ័យអ្វីខ្លះក្នុងការញ៉ាំអាហារហឹរពេលបំបៅដោះ?

គ្មានភ័ស្តុតាងណាមួយត្រូវបានគេរកឃើញថាការញ៉ាំអាហារហឹរក្នុងពេលបំបៅកូនដោយទឹកដោះម្តាយប៉ះពាល់ដល់ទារកក្នុងវិធីណាមួយឡើយ។ ទោះបីជាអាហារប្រភេទនេះប៉ះពាល់ដល់ម្តាយក៏ដោយ ការស្រាវជ្រាវបង្ហាញថាមិនមានផលប៉ះពាល់ដល់ទារកនោះទេ។

អាហារហឹរមិនធ្វើឱ្យទឹកដោះគោមានរសជាតិអាក្រក់តាមរបៀបណាមួយឡើយ ចំពោះរសជាតិគឺស្រាលណាស់ ហើយទារកនឹងមិនទទួលបានអាស៊ីតដែលមាននៅក្នុងអាហារហឹរទេ ពួកគេនឹងទទួលបានរសជាតិខុសពីធម្មតាបន្តិចប៉ុណ្ណោះ។

៣ របបអាហារដែលត្រឹមត្រូវអំឡុងពេលបំបៅដោះ

ម្តាយដែលបំបៅដោះកូនគួរតែបង្កើនបរិមាណកាឡូរីប្រចាំថ្ងៃរបស់គាត់ពី 400 ទៅ 500 កាឡូរីក្នុងមួយថ្ងៃ។ គួរចៀសវាងអាហារដែលធ្វើឲ្យមិនស្រួលខ្លួន ហើយក៏ប្រុងប្រយត្ន័ជាមួយអាហារមួយចំនួនដែរដូចជា៖

  • ជាតិអាល់កុល៖ ដោយសារតែវាមានផលប៉ះពាល់ដល់ទារក។

  • ត្រី៖ ដោយសារតែត្រីមួយចំនួនមានជាតិបារតខ្ពស់ ដូចនេះគួរប្រយត្ន័។

  • ជាតិកាហ្វេអ៊ីន៖ គួរកំណត់មិនលើសពី ៣០០មីលីក្រាមក្នុងមួយថ្ងៃ។

  • អាហារបំប៉នរុក្ខជាតិ៖ ទទួលទានតែថ្នាំដែលត្រូវបានអនុម័តដោយគ្រូពេទ្យប៉ុណ្ណោះ។

ប្រសិនបើទារកបង្ហាញប្រតិកម្មណាមួយក្នុងពេលបំបៅដោះ ដូចជា ហៀរសំបោរ ក្អួត ទល់លាមក ឧស្ម័នច្រើនហួសប្រមាណ រាគ លាមកមានឈាម ឬការបង្ហាញស្រដៀងគ្នានេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យកុមាររបស់អ្នកជាបន្ទាន់។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម