សញ្ញាទាំង ៧ ដែលបញ្ជាក់ថា អ្នកមានការគិតទន់ខ្សោយ

  • 2024-01-31 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញាទាំង ៧ ដែលបញ្ជាក់ថា អ្នកមានការគិតទន់ខ្សោយ៖

  • ១. យកការរិះគន់មកគ្រប់គ្រងលើខ្លួនឯង គ្មានអ្នកណាម្នាក់មិនធ្លាប់ទទួលបានការរិះគន់ តែក៏កុំចេះតែស្តាប់ពាក្យទាំងនោះយកមកទុកខ្លាំងពេក ព្រោះការរិះគន់ខ្លះមិនមែន ធ្វើឲ្យអ្នកកែប្រែខ្លួនឲ្យទៅជាល្អ ឬធ្វើល្អបានគ្រប់ពេលគ្រប់កាល:ទេស:នោះទេ ដូច្នេះកុំឲ្យពាក្យទាំងនោះគ្រប់គ្រងលើអ្នកបានឲ្យសោះ។
  • ២. ចូលចិត្តវាយតម្លៃពីចរិតរបស់អ្នកដទៃ រឿងរ៉ាវនៅពីក្រោយ មនុស្សម្នាក់ៗគ្មានអ្នកណាអត់មាន ហើយអត្តចរឹកផ្សេងៗគ្នា ដូច្នេះអ្នកមិនអាចចេះតែវាយតម្លៃគេគ្រប់គ្នានោះដែរ។ ត្រូវចាំចំណុចអន់ ឬខ្សោយគ្រប់គ្នាមានរួមទាំងអ្នក ហើយក៏មិនអាចកំណត់ថាអ្នកដទៃល្អ ឬអាក្រក់ជាងអ្នកទេ។

  • ៣. អ្នកមិនអាចឈប់គិតពីបញ្ហារបស់ខ្លួនឯង កុំយកបញ្ហាមកជាការគិតឲ្យដក់ជាប់ ក្នុងអារម្មណ៍របស់អ្នកខ្លាំងពេក ព្រោះវានឹងកាន់តែធ្វើឲ្យអ្នកមានការគិតអវិជ្ជមាន។ គួរអនុវត្តការគិតវិជ្ចមាននិងបង្កើតការជួបជុំជាមួយមនុស្សល្អៗ បរិយាយកាសដែលជួយអ្នកឲ្យធួរស្បើយពីបញ្ហាដែលអ្នកកំពុងស្ត្រេស។

  • ៤. អ្នកតែងការពារបញ្ហា និងកំហុសជានិច្ច មិនស្តាប់ការរិះគន់ស្ថាបនា បើអ្នកមិនស្តាប់ការរិះគន់ស្ថាបនារបស់អ្នកដទៃសោះក៏មិនល្អដូចគ្នា ព្រោះពេលខ្លះពាក្យទាំងនោះបានមកពីក្រុមគ្រួសារ មិត្តជិតស្និទ្ធមនុស្សល្អៗ ដែលចង់ឲ្យអ្នកបានល្អ និងជួបរឿងល្អៗ។

  • ៥. មិនខ្វល់ពីស្ថានភាពរបស់សង្គម កន្លែងនេះមិនមែនឲ្យអ្នកទៅចេះដឹងរឿងគេឯងគ្រប់គ្នានោះទេ តែគឺចង់ឲ្យអ្នកចេះមើល គិត ពិចារណា ដឹងខុសត្រូវ ល្អអាក្រក់ និងដឹងពីស្ថានភាពរបស់សង្គមដែលអ្នកកំពុងរស់នៅ ដើម្បីងាយចុះសម្រុងជាមួយអ្នកដទៃ។

  • ៦. សុំទោសចំពោះរឿងគ្រប់យ៉ាង ប្រសិនបើអ្នកបានធ្វើខុស ការបង្ហាញការសុំទោសគឺជារឿងល្អ មិនថាចំពោះខ្លួនឯងឬអ្នកដទៃ ព្រោះបញ្ជាក់ថាអ្នកបានដឹងកំហុសរបស់ខ្លួនហើយ។ តែការសុំទោសសម្រាប់រឿងគ្រប់យ៉ាង មិនថាអ្នកបានធ្វើខុស ឬត្រូវនោះ វាមិនមែនជារឿងល្អនោះទេ ព្រោះវាបានបញ្ជាក់ពីភាពទន់ខ្សោយ និងឆោតល្ងង់របស់អ្នក ដូច្នេះ ត្រូវចេះគិតពិចារណាថារឿងណាដែលអ្នកគួរសុំទោស ឬមិនគួរជាមុនសិនមិនមែនគ្រប់រឿងត្រូេះតែទទួលនោះទេ។

  • ៧. មិនចេះត្រេកអរនឹងជោគជ័យអ្នកដទៃ ជាមនុស្សខ្លាំង អ្នកត្រូវចេះពីការរួបរួមគ្នា សហការគ្នា ហើយមានការសប្បាយចិត្ត និងត្រេកអរនៅពេលដែលឃើញមនុស្សជុំវិញខ្លួនជោគជ័យ មិនគួរច្រណែនឈ្នានីស។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម