ស្រ្តេស​មាន​ឥទ្ធិពល​បែប​ណា​លើ​ជំងឺ​ទឹក​នោម​ផ្អែម​?

  • 2024-01-27 10:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​យើង​មាន​​បញ្ហា​ស្រ្តេស រាង​កាយ​ក៏​បញ្ចេញ​អ័រម៉ូន​ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ផង​ដែរ​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​បញ្ហា​សុខ​ភាព​ដែរ ប៉ុន្តែ​​ក៏​មិន​មែន​មាន​ន័យ​ថា​គ្មាន​វិធី​ដោះ​ស្រាយ​នោះ​ដែរ​។ ​​យ៉ាងណា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​មាន​បញ្ហា​ស្ត្រស​រ៉ាំរ៉ៃ អាច​នឹង​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​​ឈាម​របស់​ខ្លួន​។

តើ​ស្រ្តេស​ប៉ះពាល់​កម្រិត​ជាតិ​ស្ករ​បែប​ណា​?

​ស្រ្តេស​អាច​ប៉ះ​ពាល់​​លើ​​មនុស្ស​យើង​ផ្សេង​ៗ​គ្នា​។ ប្រភេទ​ស្ត្រេស​ដែល​យើង​ជួប​ប្រទះ​ក៏​អាច​មាន​ឥទ្ធិ​ពល​ចំពោះ​​ប្រតិកម្ម​របស់​រាង​កាយ​ផង​ដែរ​។​ សម្រាប់​អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២​វិញ ពេល​មាន​បញ្ហា​ផ្លូវ​ចិត្ត ​អ្នក​ទាំង​នោះ​អាច​​ជួប​បញ្ហា​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ចំណែក​អ្នក​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​វិញ​អាច​មាន​បញ្ហា​ផ្ទុយ​ពី​នេះ។ នេះ​មាន​ន័យ​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ទាំង​ប្រភេទ​១ និង​ប្រភេទ​២ អាច​មាន​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​បើ​អ្នក​ទាំង​នោះ​មាន​បញ្ហា​ស្រ្តេស​។​

ដូច​គ្នា​ដែរ បើ​យើង​មាន​បញ្ហា​របួស ឬ​មិន​ស្រួល​ខ្លួន ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​​ឡើង​ដូច​គ្នា​ ហើយ​បញ្ហា​នេះ​អាច​កើត​លើ​ទាំង​អ្នក​​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ប្រភេទ​២​។​

​រោគ​សញ្ញា​នៃ​បញ្ហា​ស្រ្តេស​

បើ​សិន​ជា​យើង​កើត​ស្រ្តេស ឬ​មាន​អារម្មណ៍​តប់​ប្រមល់​ខ្លាំង អាច​នឹង​មាន​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​​។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា៖

  • ​ឈឺ​ក្បាល
  • ឈឺ​សាច់​ដុំ
  • គេង​ច្រើន ឬ​តិច​ជាង​ធម្មតា និង​​
  • អស់​កម្លាំង​។

គន្លឹះ​កាត់​បន្ថយ​ស្រ្តេស​

ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ទាំង​អ្នក​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​។

  • ហាត់​ប្រាណ​ជា​ប្រចាំ
  • សមាធិ​
  • ​កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​
  • ​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម