ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង?

  • 2024-01-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។ គេសង្កេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៍លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។

អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ( Facteur mécanique extrinsèque)ដោយមិនដឹងខ្លួនដូចជា៖

  • ការកកិតនឹងស្បែកជើង

  • ការមុតនឹងរបស់រឹង

  • ការរលាកនឹងរបស់ក្តៅ

ដើម្បីកាត់បន្ថយហានិភ័យដំបៅជើងដោយសារការប៉ះទង្គិច អ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេចខ្លះ?

  • ពាក់ស្បែកជើងជិតមុខជាប្រចាំ

  • ជ្រើសរើសស្បែកជើងអោយសមនឹងទំហំ និងទ្រង់ទ្រាយរបស់ជើង

  • ពិនិត្យស្បែកជើងជាប្រចាំមុនពេលពាក់

  • មិនត្រូវដើរជើងទទេ

  • មិនត្រូវទុកក្រចកវែងពេក រឺកាត់ក្រចកខ្លីពេក

ដើម្បីស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី