វិធីសាមញ្ញ២យ៉ាង ដើម្បីព្យាបាលបបូរមាត់ខ្មៅជាមួយ ក្រូចឆ្មា និងប៉េងប៉ោះ

  • 2024-01-22 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរមាត់ខ្មៅគឺជាបញ្ហាដែលស្ត្រីជាច្រើនជួបប្រទះ ធ្វើឱ្យមនុស្សស្រីជាច្រើនមានអារម្មណ៍ថារំខាន មិនទាក់ទាញ និងពិបាកចិត្ត។ ខាងក្រោមនេះជាវិធីសាមញ្ញបំផុត២យ៉ាងក្នុងការព្យាបាលបបូរមាត់ខ្មៅ៖

១ . ព្យាបាលបបូរមាត់ខ្មៅជាមួយក្រូចឆ្មាស្រស់

ក្រូចឆ្មាស្រស់គឺជាគ្រឿងផ្សំធម្មជាតិដែលមានវីតាមីន C អាស៊ីតក្រូចឆ្មា និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ សារធាតុទាំងនេះមានប្រសិទ្ធភាពក្នុងការជម្រុះរោម ធ្វើអោយស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុចខ្មៅ និងធ្វើឱ្យបបូរមាត់មានពណ៌ផ្កាឈូក។

របៀបធ្វើ

  • ក្រូចឆ្មាស្រស់ 1 ផ្លែ និងកន្សែងកប្បាសទន់ 1

  • ច្របាច់ទឹកក្រូចឆ្មា

  • លាបទឹកក្រូចឆ្មាលើបបូរមាត់ ម៉ាស្សាថ្នមៗរយៈពេល ៣ នាទី

  • រក្សាវាទុករយៈពេល ១០ នាទីដើម្បីឱ្យសារធាតុចិញ្ចឹមស្រូបចូលទៅក្នុងបបូរមាត់របស់អ្នក។

  • លាងសម្អាតបបូរមាត់ជាមួយនឹងទឹកក្តៅឧណ្ហៗ

  • អ្នកគួរតែធ្វើវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អបំផុត។

២ . ព្យាបាលបបូរមាត់ខ្មៅជាមួយប៉េងប៉ោះ

ប៉េងប៉ោះជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C សារធាតុ Lycopene និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។ សារធាតុទាំងនេះមានឥទ្ធិពលធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុចខ្មៅ និងជំរុញការផលិតកូឡាជែន។ ដូច្នេះហើយ ប៉េងប៉ោះត្រូវបានចាត់ទុកថាជាគ្រឿងផ្សំធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលបបូរមាត់ខ្មៅ។

របៀបធ្វើ

  • លាងប៉េងប៉ោះមួយផ្លែ រួចកាត់ជាដុំតូចៗ

  • ដាក់ប៉េងប៉ោះចូលក្នុងម៉ាស៊ីនលាយនិងទឹកសុទ្ធ

  • បន្ថែមទឹកដោះគោយ៉ាអួគ្មានជាតិផ្អែម ១ ស្លាបព្រាទៅក្នុងល្បាយប៉េងប៉ោះ កូរឱ្យសព្វ

  • លាបល្បាយលើបបូរមាត់របស់អ្នក ម៉ាស្សាថ្នមៗប្រហែល ១០នាទី

  • លាងសម្អាតបបូរមាត់ដោយទឹកក្តៅឧណ្ណៗ

  • អ្នកគួរធ្វើការព្យាបាលបបូរមាត់ខ្មៅដោយប៉េងប៉ោះជាប្រចាំ ២-៣ ដងក្នុងមួយសប្តាហ៍។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម