តស់! ឈ្វេងយល់បញ្ហាជំងឺ កង្វះគ្រាប់ឈាមក្រហម អាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអាយុជីវិត

  • 2024-01-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កង្វះគ្រាប់ឈាមក្រហម (Anemia) ក៏ជាជំងឺមួយ! គ្រាប់ឈាមក្រហមមានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូន និងអង់ហ្ស៊ីមមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។

កង្វះគ្រាប់ឈាមក្រហមគឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

១) រោគសញ្ញា៖

  • ស្លេកស្លាំងខុសពីធម្មតា
  • ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
  • ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
  • ហ៊ឹងត្រចៀក
  • ស្រវាំងភ្នែក
  • ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
  • ដង្ហក់ ឆាប់ហត់ ខុសធម្មតា

២) មូលហេតុ៖ ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖

  • ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
  • ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
  • ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សិត
  • ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
  • ស្ត្រីមានគភ៌

ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖

  • ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗ ការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ជាពិសេសថ្នាំផ្សះ។
  • កង្វះអាហាររូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
  • ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
  • ជំងឺខ្សោយតម្រងនោម (Kidney failure)
  • ជំងឺមហារីកគ្រាប់ឈាម
  • ជំងឺមហារីកផ្សេងៗ។ ៣) ដំណោះស្រាយ៖ លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម រឺករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។

ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហម មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាម រឺអោយថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងព្យាបាលទៅតាមមគ្គុទេសព្យាបាលជាសកល (Universal Guideline) ទើបអាចអោយអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។

“ពិសេសបើសិនជារកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ”

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី