ម៉ាក់ប៉ាគួរសាកល្បងវិធីសាស្រ្តទាំងនេះ ប្រសិនបើកូនត្អើកខ្លាំង

  • 2024-01-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការត្អើកជាវិបត្តិដែលកើតឡើងជាទូទៅលើទារកទើបនឹងកើត និងទារកតូចៗ។ វាបង្កឡើងដោយផលរំខានពីកត្តាផ្សេងៗលើសាច់ដុំសន្ទះទ្រូងរបស់ទារក។ នៅពេលមានអ្វីមួយទៅរំខានលើសាច់ដុំសន្ទះទ្រូងទារក សាច់ដុំចាប់ផ្ដើមកន្ត្រាក់ ឫ រមួល ដែលធ្វើឱ្យបំពង់សម្លេងទារកបិតភ្លាមៗ បង្កើតបានជាសម្លេងត្អើកនេះឡើង។

កញ្ញចែករំលែកប៉ាម៉ាក់សាកសង្កេតពីសញ្ញានៃបញ្ហា មួយចំនួននិងវិធីកាត់បន្ថយខាងក្រោម៖

ការត្អើកនេះក៏បង្កដោយ៖

  • ការកើនឡើងហ្គាសក្នុងក្រពះ
  • បៅច្រើនៗ ឫ បៅញាប់ខ្លាំងពេក
  • លេបខ្យល់ច្រើនពេកអំឡុងពេលបៅ ឫ ក្រោយការបំបៅ៖ ការបំបៅដបទារកមិនបានត្រឹមត្រូវ ឫ ក្មេងបៅទឹកដោះអស់ហើយ តែ អាណាព្យាបាលមិនបានដកចេញនូវក្បាលដោះ ឫ ឱ្យទារកជញ្ជាក់ដបលេង ដែលធ្វើឱ្យក្មេងលេបខ្យល់ច្រើនចូលក្នុងពោះ
  • សាច់ដុំកក្រពះបិតមិនជិតល្អ (GERD)
  • ទារកសប្បាយ ឫ ភ័យពេក ពេលខ្លះ ការត្អើកនេះក៏អាចកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ដែរ ។

វិធីសាស្រ្តបញ្ចៀស ឫ កាត់បន្ថយការក្អែរ

  • ម៉ាស្សាថ្នមៗលើខ្នងទារកជារាងរង្វង់មូល ដើម្បីបញ្ចេញខ្យល់ក្នុងពោះ និងកាត់បន្ថយការត្អើក
  • អំឡុងពេលបំបៅបើទារកត្អើក សូមផ្អាកបំបៅមួយភ្លែតសិនដើម្បីទុកពេលឱ្យទារកភើរខ្យល់ចេញមកខាងក្រៅ
  • ឱ្យទារកជញ្ជក់ក្បាលដោះជ័រ ព្រោះចលនានៃការជញ្ជក់ជួយកាត់បន្ថយការត្អើកលើទារក
  • កុំបំបៅទារកពេលគាត់យំ ឫ ទុករហូតដល់ទារកយំទារកបៅ ទើបធ្វើការបំបៅគាត់
  • ក្រោយបំបៅទារករួចភ្លាមៗ សូមកុំឱ្យទារកលេង សើច ឫ វារច្រើន
  • ពរទារក ឫ ដាក់ទារកឱ្យត្រង់ (អាចអង្គុយ ឫ បញ្ឈរ) រយៈពេល ២០ ទៅ ៣០នាទីក្រោយបៅ ឫ ញ៉ាំអាហាររួច។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម