ម៉ាក់ៗ ឈ្វេងយល់ពីសារៈសំខាន់នៃជាតិ DHA សម្រាប់ទារកក្នុងផ្ទៃ និងស្រ្តីមានគក៌

  • 2024-01-17 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗ ឈ្វេងយល់ពីសារៈសំខាន់នៃជាតិ DHA សម្រាប់ទារកក្នុងផ្ទៃ និងស្រ្តីមានគក៌ Docosahexaenoic acid (DHA) ជាអាស៊ីតខ្លាញ់អូមេហ្គាបីដែលដើរតួនាទីយ៉ាងសំខាន់ក្នុងលូតលាស់ និងទ្រទ្រង់កោសិការាងកាយ ខួរក្បាល ស្បែក និងភ្នែករបស់ម្ដាយ និងទារកក្នុងផ្ទៃ។

ព្រោះ រាងកាយម្ដាយ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតនូវអាស៊ីតខ្លាញ់ DHA នេះទេ ដែលតម្រូវឱ្យស្រ្តីគួរទទួលបានជាតិ DHA នេះពីអាហារ រូបមន្តទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះ ឫ វីតាមីនបំប៉ន។

តាមសម្តីវេជ្ជបណ្ឌិតផ្នែកសម្ភព បញ្ជាក់ថាដែលស្រ្តីមានគក៌ទទួលបានអាស៊ីតខ្លាញ់ DHA គ្រប់គ្រាន់ក្នុងអំឡុងពេលមានគក៌ ៖

  • ជួយការលូតលាស់ខួរក្បាលរបស់ទារក
  • ជួយការលូតលាស់ភ្នែករបស់ទារក
  • ជួយការលូតលាស់ប្រព័ន្ធប្រសាទរបស់ទារក

ពិសេសនៅពេលស្រ្តីមានផ្ទៃពោះទទួលបានជីវជាតិនេះគ្រប់គ្រាន់ វាក៏ជួយដល់៖

  • ការពារការសម្រាលបុត្រមុនសប្ដាហ៍កំណត់ (មុន៣៧សប្ដាហ៍នៃការពរពោះ)

  • ជម្រុញឱ្យទារកមានទំងន់ត្រឹមត្រូវ

  • ទ្រទ្រង់សុខភាពផ្លូវចិត្តម្ដាយនៅក្រោយសម្រាល។

ខួរក្បាលទារកក្នុងផ្ទៃចាប់ផ្ដើមលូតលាស់នៅអំឡុងសប្ដាហ៍ទី៥ និងបន្តលូតលាស់រហូតដល់សម្រាលរួច។ វាជួយដល់ការលូតលាស់ផ្នែកនីមួយនៃខួរក្បាលដូចជា៖

  • Cerebrum: ទទួលខុសត្រូវលើការគិត ការចងចាំ និងផ្លូវអារម្មណ៍
  • Cerebellum: ទទួលខុសត្រូវលើការធ្វើចលនា
  • Brain stem: ទទួលខុសត្រូវលើការធ្វើឱ្យរាងកាយមានជីវិត

ស្រ្តីមានគក៌ត្រូវការជាតិ DHA ក្នុងកម្រិតប៉ុណ្ណា?ស្ត្រីត្រូវការអាស៊ីតខ្លាញ់ DHA ក្នុងកម្រិតយ៉ាងហោចណាស់ 200mgតាំងពីមុនពេលមានគក៌ អំឡុងពេលមានគក៌ និងក្រោយសម្រាល។

ក្រៅពីរូបមន្តទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះ ឫ វីតាមីនបំប៉ន ស្ត្រីក៏អាចទទួលបានជាតិ DHA ពី៖

  • ត្រីសាល់ម៉ុន(សូមញ៉ាំត្រីដែលចម្អិនរួច)
  • អយស័្ទរ
  • បង្គារ
  • បង្កង ស៊ុត និងសាច់មាន់ជាដើម។

ប្រភព៖ healthline ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី