អ្វីជាជំងឺរលាកបំពង់កបង្កដោយមេរោគស្រេបតូកុកឃឹស?
- 2024-01-07 00:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីជាជំងឺរលាកបំពង់កបង្កដោយមេរោគស្រេបតូកុកឃឹស?
ជំងឺរលាកបំពង់កដោយមេរោគឈ្មោះថា ស្រេបតូកុកឃឹស (streptococcus) ជាជំងឺឆ្លងនៅត្រង់បំពង់ក។ ជំងឺមួយនេះបង្កដោយមេរោគជាបាក់តេរីមានឈ្មោះពេញថាស្រេបតូកុកឃឹសផ្យូសែន ឬ ក្រុមអេ (streptococcus pyogen)។ ជំងឺមួយនេះអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតលើកុមារអាយុចន្លោះពី៥ឆ្នាំទៅ១៥ឆ្នាំ ហើយសម្រាប់ក្មេងមានអាយុក្រោម៣ឆ្នាំកម្រកើតជំងឺនេះណាស់។ នេះបើតាមសំណេររបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ប្រភពដដែលបន្តថាជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ ឬអ្នកមានផ្ទុកមេរោគ ឬតាមរយៈកណ្ដាស់ ទឹកសំបោរ ឬទឹកមាត់ ឬអាចតាមរយៈអាហារដែលមានមេរោគផងដែរ។
បើកូនមានឆ្លងជំងឺនេះ នឹងអាចចេញរោគសញ្ញាមួយចំនួនដូចជាឈឺក ក្ដៅខ្លួន ឈឺពោះ ឈឺក្បាល និងក្អួតឬចង្អោរ ជាដើម ប៉ុន្តែក្មេងដែលឆ្លងជំងឺនេះមិនសូវក្អក ឬហៀរសំបោរនោះទេ។
បើតាមសំណេររបស់មន្ទីរពេទ្យ ការមិនបានព្យាបាលត្រឹមត្រូវអាចនាំឲ្យមានផលវិបាកច្រើនយ៉ាងលើអ្នកជំងឺ។ ផលវិបាកទាំងនោះមានដូចជា៖
បើសង្ស័យថាកូន ឬខ្លួនយើងផ្ទាល់មានកើតជំងឺនេះ គួរឆាប់ស្វែងរកការប្រឹក្សា និងព្យាបាលពីគ្រូពេទ្យជំនាញ។