តើការដាក់ Implant ដើមទ្រូង ក្រោមសាច់ដុំ និងលើសាច់ដុំ ខុសគ្នាដូចម្តេច?
- 2024-01-24 02:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការដាក់ Implant ដើមទ្រូង ក្រោមសាច់ដុំ និងលើសាច់ដុំ ខុសគ្នាដូចម្តេច?
ចង់បានដើមទ្រូងមូលក្លំស្អាតនិងកាត់បន្ថយបានបញ្ហាអាចកើតឡើងក្រោយពេលធ្វើការវះកាត់កែសម្ផស្ស អ្នកគួរតែជ្រើសរើសទីតាំងដែលអនុវត្តត្រឹមត្រូវតាមនីតិវិធីពង្រីកដើមទ្រូងតាមស្តង់ដាដែលមានវេជ្ជបណ្ឌិតជំនាញខាងផ្នែកកែសម្ជស្សច្បាស់លាស់ ។ ជាការពិតណាស់ ការវះកាត់ពង្រីកដើមទ្រូង ក្នុងពេលបច្ចុប្បន្នមានសន្ទុះកើនឡើងគួរជាទីកត់សំគាល់ ដែលប្រជាជនយើងសព្វថ្ងៃចូលចិត្ត ហើយស្រឡាញ់ភាពស្អាត និងបង្ហាញភាពទាក់ទាញនៅលើដងខ្លួន។
ដូច្នេះហើយទើបការវះកាត់ពង្រីកដើមទ្រូងមានការកើនឡើងជាខ្លាំងនៅរយៈពេលចុងក្រោយនេះ។ ដោយឡែកបើយើងងាកមកមើលទីផ្សារ និងប្រភេទ Implants ដើមទ្រូងក៏មានច្រើនម៉ូត និងម៉ាកដូចជា Motiva Sebbin Arion Mentor…។
បើតាមសម្តីរបស់ វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា លើកឡើងថា បច្ចេកទេសនៅក្នុងការវះកាត់ដាក់ Implant មានទាំងនៅលើសាច់ដុំក្រោមក្រពេញដើមទ្រូង និងក្រោមសាច់ដុំ។ នៅក្នុងការវះកាត់ បច្ចេកទេសទាំង ២នេះ នៅជុំវិញពិភពលោកគឺត្រូវបានគេអនុវត្តដូចគ្នា។
ប៉ុន្តែយើងសង្កេតឃើញថាការវះកាត់ដាក់ Implant លើសាច់ដុំក្រោមក្រពេញដើមទ្រូង វាបង្កឲ្យ មានផលវិបាកមួយចំនួនដូចជា៖
• មានសភាពយារធ្លាក់ទៅថ្ងៃអនាគត
• Implant មិនមានលំនឹង ងាយបន្លាស់ទីទៅតាមចលនា
• ការរមួលនៃស្រោម Implant (Capsular Contracture)
• ការឈឺចាប់ក្រោយការវះកាត់រាំរៃ
• ដើមទ្រូងមិនមានសភាពធម្មជាតិ (Implant Show)
ដោយឡែកបើយើងងាកមកមើលការវះកាត់ដាក់ Implant នៅក្រោមសាច់ដុំវិញ ផលវិបាកដែលបាន ជាក់ស្តែងការរៀបរាប់ខាងលើត្រូវបានកាត់បន្ថយច្រើន។ ដូច្នេះសម្រាប់ សម្តីផ្តាំផ្ញើររបស់ វេជ្ជបណ្ឌិតឯកទេស និងមានបទពិសោធន៍លើការវះកាត់ដើមទ្រូងជាច្រើនករណី សូមណែនាំឲ្យបងប្អូន និងអ្នកជំនាញឲ្យជ្រើសរើសការវះកាត់ដាក់ Implant នៅក្រោមសាច់ដុំ។ វាមានសុវត្ថិភាពនិងមិនហានិភ័យចំពោះអ្នកទទួលសេវាកម្មមួយនេះ ហើយលទល្ធផលគឺស្រស់ស្អាតដូចធម្មជាតិមើលទៅដូចមិនមានការវះកាត់៕