មនុស្ស៣ប្រភេទដែលចូលចិត្ត អួត តែងជួបបញ្ហានេះ
- 2023-12-19 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស៣ប្រភេទដែលចូលចិត្ត អួត តែងជួបបញ្ហានេះ
ការអួតអាងទៅកាន់ភ្នែកអ្នកដ៏ទៃ នូវរបស់ទ្រព្យរឺអួតអ្វីៗក៏ដោយ តែងតែជួបបញ្ហា ហើយបើនិយាយពីសំណាងរបស់អ្នកវិញនិងរលាយបាត់តែម្តង។ ដូចនេះអ្នកដែលចូលចិត្តអួតរឿង៣យ៉ាងនេះ អាចនិងមានហានិភ័យដល់ខ្លួននោះ គឺ៖
១ មនុស្សដែលចូលចិត្តអួតរឿងពីអតីតកាល
បុគ្គលដែលញៀននឹងសមិទ្ធផលពីអតីតកាល ហើយយកមកអួតក្នុងពេលបច្ចុប្បន្ន តែងតែអួតលើសពីការពិតបន្តិចហើយ ប្រាប់គេឯងថាខ្លួនអស្ចារ្យនេះអស្ចារ្យនោះ ជាមនុស្សខ្លាំងពូកែរ អាចសឹងថាអ្នកដ៏ទៃមិនស្មើរទៀតផង ។ បើយើងសេពគប់នឹងបុគ្គលនេះ គេនឹងអូសយើងចូលភក់មិនខាន។ ដូចនេះសូមកុំគិតអួតពីរឿងអតីតកាលរបស់អ្នកទៅកាន់អ្នកដ៏ទៃឡើយ វាមិនចំណេញនោះទេ មានតែខាតប្រយោជន៏ ហើយគេមិនចូលចិត្តទៀតផង។
២ មនុស្សដែលចូលចិត្តបង្ហាញលុយទៅអ្នកដ៏ទៃ
លុយកាក់ជាបញ្ហាធំ យើងត្រូវដោះស្រាយដោយជំនាញនិងចេះទុកដាក់ កុំយកទៅបង្អួតភ្នែកអ្នកដ៏ទៃឲ្យសោះ។ រឿងលុយកាក់មិនមែនចេះតែបង្ហាញគេនោះទេ ដើម្បីកុំឲ្យមនុស្សតិះដៀលនិងត្អូញត្អែរអំពីចំនួនលុយដែលអ្នកមាន អ្នកគួរចេះដោះស្រាយវាដោយប្រពៃនិងទុកដាក់ឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ ចិត្តមនុស្សមិនអាចទាយទុកមុនបាន មានមនុស្សជាច្រើនដែលបាត់បង់អាជីព និងបែកបាក់គ្រួសារ និងបាត់បង់ទ្រព្យដោយសារតែគេចូលចិត្តបង្អួតលុយ។ ការបង្អួតលុយរបស់អ្នកទៅកាន់អ្នកដ៏ទៃមិននាំផលល្អអ្វីមកអ្នកទេ។
៣ មនុស្សចូលចិត្តអួតពីសមត្ថភាពនិងទេពកោសល្យឬពូកែ
កុំអួតពីសមត្ថភាពនិងទេព្យកោសល្យរបស់អ្នកទៅកាន់អ្នកដ៏ទៃអី អាចធ្វើឲ្យអ្នកដែលនៅជិតយើងគេរិះគន់ និងមើលងាយអ្នកបាន ហើយក៏អាចដឹងពីសមត្ថភាពរបស់អ្នកដែរ។ មនុស្សអសមត្ថភាពនឹងក្លាយជាការសើចចំអកសម្រាប់អ្នកដ៏ទៃ ។កុំគិតថាអ្នកពូកែរជាងអ្នកដ៏ទៃអី វាមិនល្អនោះទេ។ រឿងមួយគឺថា បើអ្នកបង្ហាញច្រើនពេក ហើយនិយាយច្រើនពេក វានឹងរំខានដល់អ្នកដទៃ ហើយគេនិងពេបជ្រាយដល់អ្នក។
ដូចនេះការអួតរឿងទាំង៣យ៉ាងនេះ គួរគិតពិចារណា ព្រោះវាមិនល្អនោះទេសម្រាប់អ្នកអួត។
ប្រភព៖ phunutoday.