ការពិតទបីយ៉ាងពីវដ្ដរដូវ គួរស្វែងយល់
- 2023-12-17 03:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទបីយ៉ាងពីវដ្ដរដូវ គួរស្វែងយល់
ការមករដូវជារឿងទូទៅមួយទាក់ទងនឹងសុខភាពរបស់ស្រ្តីក្នុងវ័យបន្តពូជ។ ស្រ្តីភាគច្រើនមានការធ្លាក់ឈាមរដូវចន្លោះពីពីរថ្ងៃទៅប្រាំពីរថ្ងៃ។ ការទទួលបានការអប់រំពីវដ្ដរដូវ គឺជារឿងសំខាន់សម្រាប់ក្មេងស្រី និងស្រ្តី។ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនទាក់ទងនឹងវដ្ដរដូវដែលស្រីៗគួរស្វែងយល់បន្ថែម។
វាជាការពិត នៅពេលអាកាសធាតុត្រជាក់អាចប៉ះពាល់ដល់ការមករដូវ ដែលអាចធ្វើឲ្យឈាមរដូវមកច្រើនជាង និងយូរជាងធម្មតា។ ដូចគ្នាដែរ ពេលមករដូវក្នុងពេលអាកាសធាតុត្រជាក់ ក៏អាចធ្វើឲ្យស្រីៗមានអាការៈឈឺចាប់យូរជាងពេលធម្មតាដែរ។
មនុស្សជាច្រើនបានយល់ថាស្រ្តីមិនអាចមានផ្ទៃពោះទេបើរួមភេទអំឡុងពេលមករដូវ ប៉ុន្តែការគិតបែបនេះមិនត្រឹមត្រូវទាំងស្រុងទេ។ ហេតុអ្វី? ព្រោះថាមេជីវិតឈ្មោលអាចរស់នៅក្នុងប្រព័ន្ធបន្តពូជស្រ្តីបានរហូតដល់ប្រាំទៅប្រាំមួយថ្ងៃ។ ដូចនេះ បើសិនជាស្រ្តីមានវដ្ដរដូវខ្លី ហើយមានធ្លាក់មេជីវិតលឿនភ្លាមៗបន្ទប់ពីអស់ឈាមរដូវ នោះស្រ្តីអាចនឹងមានឱកាសមានផ្ទៃពោះបាន។
កាលពីពីរបីសតវត្សមុនស្រ្តីមករដូវក្នុងវ័យច្រើនជាងសព្វថ្ងៃ។ ក្នុងរង្វង់ឆ្នាំ១៨០០ ស្រ្តីវ័យក្មេងមករដូវនៅពេលពួកគេឈានចូលអាយុ១៧ឆ្នាំ ខណៈដែលបច្ចុប្បន្នក្មេងស្រីមករដូវនៅរង្វង់អាយុ១២ឆ្នាំ។ អ្នកវិទ្យាសាស្រ្តគិតថាការប្រែប្រួលនេះ គឺដោយសារមនុស្សបច្ចុប្បន្នបានញ៉ាំអាហារសម្បូរជីវជាតិច្រើនជាងមនុស្សជំនាន់មុន និងមានអាហារញ៉ាំច្រើនជាងផងដែរ។ ការណ៍នេះធ្វើឲ្យកោសិកាខ្លាញ់ច្រើន ដែលកោសិកានេះបង្កើតអ័រម៉ូនអឺស្រ្តូហ្សែន។ កោសិកាខ្លាញ់ច្រើន អ័រមូនអឺស្រ្តូហ្សែនក៏ច្រើនដែលធ្វើឲ្យក្មេងស្រីឆាប់មានរដូវដែរ។