គន្លឹះងាយៗមួយចំនួន ដើម្បីជួយរក្សារោមភ្នែកឱ្យវែង និងកោង

  • 2023-12-14 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីពេលមានរោមភ្នែក ងស្អាត តែងលើកសម្រស់របស់គាត់ ឲ្យមើលទៅទាក់ទាញ មួយកម្រិតថែមទៀត។ តែមនុស្សស្រីមួយចំនួនផ្សេងទៀត ក៏មិនបានចាប់អារម្មណ៌ទៅលើការថែរក្សារោមភ្នែកឲ្យបានល្អដែរ ដោយមានការធ្វេសប្រហែស ឬក៏ការប្រើប្រាស់ផលិតផលខុស ក៏ធ្វើឲ្យរោមភ្នែករបស់គាត់ខូចជ្រុះខ្លីផងដែរ ។ ដូចនេះមានវិធីមួយចំនួនដែរ ជួយរក្សារោមភ្នែកឲ្យវែងនិងកោងស្អាតនោះគឺ ៖

១ ពេលអ្នកតុបតែងមុខ៖

ពេលចប់កម្មវិធី អ្នកគួរតែលុបគ្រឿងសម្អាងភ្នែកឱ្យបានហ្មត់ចត់ មុននឹងលាបក្រែមថែរក្សារោមភ្នែក និងជៀសវាងការត្រដុសភ្នែករបស់អ្នក ដើម្បីកុំឱ្យធូលី និងបាក់តេរីនៅជាប់រោមភ្នែក បើមិនធ្វើដូចនេះទេ ជាហេតុផលធ្វើឲ្យជ្រុះរោមភ្នែកយ៉ាងងាយ។

២ អាឡែកស៊ី ធ្វើឲ្យរម៉ាស់រោមភ្នែក ៖

ការលាបម៉ាស្ការ៉ា ប្រសិនបើយើងមិនបានយូតវាឲ្យបានត្រឹមត្រូវ និងស្អាតទេ នោះធ្វើឲ្យយើងរម៉ាស់ ហើយញីផ្នែក។

៣ ការដកកាវរោមភ្នែកចេញមិនត្រឹមត្រូវ ៖

ជាធម្មតាកាវរោមភ្នែកវានៅជាប់និងក្បែររោមភ្នែក កាលណាយើងដករោមភ្នែកចេញជួនកាលវាអាចដោយទាំងរោមភ្នែកពិតរបស់យើងផងដែរ ដូចនេះគួរជ្រើសផលិតផលសុទ្ធយកមកប្រើ ទើបវាមិនមានហានិភ័យ។

៤ អាឡែស៊ីទៅនឹងសមាសធាតុមួយចំនួនក្នុងថ្នាំព្យាបាល៖

ថ្នាំបំបាត់មុន និងថ្នាំអង់ទីប៊ីយោទិច ជួនកាលក៏កាត់បន្ថយការសំយោគ keratin ដែលបណ្តាលឱ្យសក់ ក្រចក និងរោមភ្នែកលូតលាស់យឺត។

មកដឹងពីវិធីថែរក្សារោមភ្នែកទាំងអស់គ្នាដោយវិធីងាយៗ

  • ប្រើវិតាមីន E ៖ វីតាមីន E ជំរុញឱ្យរោមភ្នែកដុះឡើងវិញ មានសមត្ថភាពបន្ថែមថាមពល ធ្វើឱ្យឫសសក់កាន់តែរឹងមាំ និងមិនសូវងាយនឹងជ្រុះ។

  • ទឹកដោះគោស្រស់៖ ក្រៅពីធ្វើឱ្យស្បែកស ទឹកដោះគោស្រស់ក៏ជួយឱ្យរោមភ្នែកវែងផងដែរ។បរិមាណប្រូតេអ៊ីន និងវីតាមីននៅក្នុងទឹកដោះគោស្រស់ ជំរុញរោមភ្នែកឱ្យវែង និងក្រាស់ជាងមុន។

  • ប្រេងដូង៖ ប្រេងដូងមិនចូលចិត្តមានអារម្មណ៍ធ្ងន់ទេ ប្រេងដូងដែលមានវាយនភាពស្រាល នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

  • ប្រេងអូលីវ៖ ប្រេងអូលីវមានផ្ទុកសារធាតុម្យ៉ាងហៅថា oleuropein ដែលមានសមត្ថភាពបង្កើនការលូតលាស់នៃឫសសក់។

  • ស្លឹកតែបៃតង៖ តែបៃតងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយជំរុញឫសរោមភ្នែកពង្រីក ដើម្បីស្រូបយកសារធាតុចិញ្ចឹម និងធ្វើឱ្យរោមភ្នែកដុះលឿន។

  • ប្រេងល្ហុង៖ ការលាបរោមភ្នែកដោយប្រេងល្ហុង ជាវិធីមួយដែលគេស្គាល់ជាទូទៅ។

  • ប្រេងអាល់ម៉ុង៖ ប្រេងអាល់ម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់ វីតាមីន E ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលល្អសម្រាប់រោមភ្នែក។

  • វ៉ាសេលីន៖ វ៉ាសេលីននឹងជួយធ្វើឱ្យឫសសក់កាន់តែទន់ ធំ និងក្រាស់។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម