ដឹងអត់ ! ក្រូចឆ្មាជួយដល់សម្រស់ស្បែកមុខ មិននឹកស្មានដល់

  • 2023-12-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រូចឆ្មាមានប្រសិទ្ធភាពបង្រួមរន្ធញើសតាមធម្មជាតិ និងមានប្រសិទ្ធភាពប្រឆាំងបាក់តេរីខ្លាំង។ ភារកិច្ចចម្បងនៃសារធាតុចិញ្ចឹមរបស់ក្រូចឆ្មាគឺដើម្បីជម្រុះស្បែក និងការពាររន្ធញើសដែលបណ្តាលឱ្យកើតមុននៅលើស្បែក។

ក្រូចឆ្មាស្រស់មានផ្ទុកនូវវីតាមីន C ជាច្រើន ដែលអាចប្រើដោយផ្ទាល់លើស្បែក ដើម្បីជួយទប់ស្កាត់ភាពចាស់ កាត់បន្ថយការផលិតជាតិមេឡានីន និងធ្វើឱ្យស្បែកស។ លើសពីនេះ អាស៊ីតធម្មជាតិនៅក្នុងក្រូចឆ្មាក៏មានប្រសិទ្ធភាពយ៉ាងជ្រៅ ជម្រុះស្រទាប់ស្នែង និងកោសិកាស្បែកដែលងាប់ ឱ្យត្រឡប់មកស្បែកសរលោងបែបធម្មជាតិវិញ។ ប្រសិនបើអនុវត្តជាប់លាប់ តំបន់ស្បែកខ្មៅនឹងប្រសើរឡើងយ៉ាងឆាប់រហ័ស។ សារធាតុផ្សំនេះងាយរកបាន ហើយតម្លៃថោក ដូច្នេះស្ត្រីណាក៏អាចអនុវត្តបាន។

១ វិធីព្យាបាលមុនដោយប្រើទឹកក្រូចឆ្មា

  • ប្រើក្រូចឆ្មាកន្លះផ្លែច្របាច់ទឹក

  • លាបលើកន្លែងដែលមានបញ្ហាមុន ឬគ្រប់តំបន់នៃស្បែកដែលរងផលប៉ះពាល់ដោយការកើតមុន ឬបង្ហាញសញ្ញានៃមុន។ ធ្វើបែបនេះរៀងរាល់ 2 ថ្ងៃម្តង ដើម្បីធានាថាស្បែកមុខរបស់អ្នកនឹងលែងមានស្នាមអុចខ្មៅទៀតហើយ។

២ សំបកក្រូចឆ្មារស្រស់ ជួយឱ្យស្បែកស្រស់ស្អាត

  • ចិតសំបកក្រូចឆ្មារ រួចហាលឲ្យស្ងួត ហាលថ្ងៃពីរបីនាទី។

  • បុកសំបកក្រូចឆ្មារស្រស់ជាម្សៅ រួចបន្ថែមទឹកបន្តិច កូរឱ្យសព្វ រួចលាបលើមុខ។

  • អាចលាបតែលើកន្លែងដែលមានមុន ឬកន្លែងដែលមានហានិភ័យនៃការកើតមុនតែប៉ុណ្ណោះ។ លាងជម្រះជាមួយទឹកបន្ទាប់ពី 20-10 នាទី។

៣ ក្រូចឆ្មា លាយនិងទឹកឃ្មុំ

គ្រឿងផ្សំ៖

  • ប្រេងអូលីវ ១ស្លាបព្រាបាយ

  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ

  • ទឹកឃ្មុំ ១ស្លាបព្រាបាយ។

បន្ថែមប្រេងអូលីវ ព្រោះផលិតផលនេះមានផ្ទុកវីតាមីន E ច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អឥតខ្ចោះ ទឹកឃ្មុំក៏ជាអង់ទីគ័រធម្មជាតិ ហើយជួយផ្តល់សំណើម និងធ្វើអោយស្បែករលោង។

បន្ទាប់ពីលាយគ្រឿងផ្សំទាំង៣នេះហើយ សូមកុំភ្លេចដាក់ចានក្នុងទូទឹកកកប្រហែល ១៥ នាទីដើម្បីឱ្យល្បាយឡើងក្រាស់។ ប្រើបន្ទះកប្បាសលាបលើមុខរបស់អ្នក បន្ទាប់មកដេកសម្រាករយៈពេល 20-30 នាទី។ ចុងក្រោយលាងជមែះជាមួយទឹកត្រជាក់។

៤ ទឹកប៉េងប៉ោះ និងទឹកក្រូចឆ្មា

ក្រូចឆ្មាមានអាស៊ីតធម្មជាតិច្រើន ខណៈប៉េងប៉ោះផ្តល់វីតាមីនជាច្រើនដើម្បីធ្វើឱ្យស្បែកស និងចិញ្ចឹមស្បែក។ ដូច្នេះហើយនេះជាការរួមបញ្ចូលគ្នាដ៏ល្អ អាល់កាឡាំងអាស៊ីតនៃទឹកក្រូចឆ្មា ជៀសវាងការរលាកស្បែកខ្លាំងពេក។

  • ត្រូវមានប៉េងប៉ោះ ១ផ្លែ និងក្រូចឆ្មាស្រស់ ១ ផ្លែ។

  • ច្របាច់ទឹកប៉េងប៉ោះ ច្របាច់ក្រូចឆ្មាស្រស់ឲ្យបានប្រហែល ១ ស្លាបព្រាកាហ្វេ។

  • លាយគ្រឿងផ្សំទាំងពីរមុខឱ្យសព្វ រួចលាបលើមុខរបស់អ្នក ទុកចោលប្រហែល 20 ទៅ 25 នាទី។

លាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ហៗ នោះអ្នកនឹងមានអារម្មណ៍ថាស្បែកមុខទន់រលោងភ្លឺថ្លាជាងមុន។ ប្រសិនបើលាបជាប្រចាំពីរដងក្នុងមួយសប្តាហ៍ នោះពណ៌ស្បែករបស់អ្នកនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ និងកាន់តែភ្លឺថ្លា។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម