ឈ្វេងយល់ អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?

  • 2024-10-04 07:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!

១) តើការលាកអញ្ជាញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?

  • ជំងឺបេះដូង
  • ជំងឺដាច់សរសៃឈាមខួរក្បាល
  • ជំងឺរលាកខួតរ៉ាំរ៉ៃ
  • ជំងឺទឹកនោមផ្អែម
  • ជំងឺពុកឆ្អឹង
  • ជំងឺរលាកសន្លាក់
  • ជំងឺមហារីក
  • សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)

២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?

ក- មូលហេតុធំចំបងមួយគឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។

ខ- រោគសញ្ញាមួយចំនួន៖

  • មានរលាកក្រហមលើអញ្ចាញធ្មេញ
  • ឡើងហើមប៉ោងលើអញ្ចាញធ្មេញ
  • ងាយឈាមពេលប៉ះទង្គិច
  • មានខ្ទុះនៅតាមជើងធ្មេញ
  • មានធំក្លិនមាត់ និងឈឺចាប់

គ- ការវិត្តន៍៖ ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើម និងឈានទៅរកការបាត់បង់ធ្មេញ។

៣) ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?

អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបំរែបំរួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រពន្ធ័ការពារក្នុងខ្លួន)។

៤) តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?

  • ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
  • ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ
  • បរិភោគអាហារជួយដល់សុខភាព
  • ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម