ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!
- 2023-12-11 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!
១) តើការលាកអញ្ជាញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?
ជំងឺបេះដូង
ជំងឺដាច់សរសៃឈាមខួរក្បាល
ជំងឺរលាកខួតរ៉ាំរ៉ៃ
ជំងឺទឹកនោមផ្អែម
ជំងឺពុកឆ្អឹង
ជំងឺរលាកសន្លាក់
ជំងឺមហារីក
សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)
២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?
ក- មូលហេតុធំចំបងមួយគឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។
ខ- រោគសញ្ញាមួយចំនួន៖
មានរលាកក្រហមលើអញ្ចាញធ្មេញ
ឡើងហើមប៉ោងលើអញ្ចាញធ្មេញ
ងាយឈាមពេលប៉ះទង្គិច
មានខ្ទុះនៅតាមជើងធ្មេញ
មានធំក្លិនមាត់ និងឈឺចាប់
គ- ការវិត្តន៍៖
ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើម និងឈានទៅរកការបាត់បង់ធ្មេញ។
៣)ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?
អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបំរែបំរួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រពន្ធ័ការពារក្នុងខ្លួន)។
៤)តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?
ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ
បរិភោគអាហារជួយដល់សុខភាព
ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។
ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital