គន្លឹះ៥យ៉ាង បើអ្នកចង់ឲ្យកូនភ្ញាក់ពីដំណេកដោយស្វ័យប្រវត្តិនៅពេលព្រឹក ដោយមិនបាច់ដាស់

  • 2023-12-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុមារមិនអាចក្រោកពីដំណេកនៅពេលព្រឹកដើម្បីទៅសាលារៀន គឺជាកង្វល់មួយក្នុងចំណោមកង្វល់ជាច្រើនរបស់ឪពុកម្តាយ។ ដើម្បីដោះស្រាយស្ថានភាពនេះ ឪពុកម្តាយត្រូវស្វែងរកមូលហេតុ និងផ្លាស់ប្តូរទម្លាប់គេងរបស់កូន។

ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកក្រោកពីដំណេកនៅពេលព្រឹកដោយមិនពិបាកដាស់ ឬធ្វើឲ្យក្មេងយំ អ្នកម្តាយអាចផ្លាស់ប្តូរទម្លាប់គេងរបស់កូនបានយ៉ាងងាយស្រួល ដោយគន្លឹះទាំង ៥ ខាងក្រោមនេះ៖

១ . ដាក់កុមារឱ្យចូលគេងឱ្យបានឆាប់

ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់ ពួកគេមិនអាចក្រោកពីព្រលឹមបានទេ។ កុមារដែលមានអាយុចូលរៀនចាប់ពីអាយុ 3 ទៅ 5 ឆ្នាំត្រូវការការគេងជាមធ្យមពី 11 ទៅ 12 ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតទម្លាប់នៃការគេងឱ្យឆាប់ និងភ្ញាក់ពីដំណេកឱ្យក្មេងតាំងពីតូច។ មានការកែរតម្រូវបន្តិចប្រសិនបើអ្នកចង់ឲ្យកូនគេងលក់ស្កប់ ហើយភ្ញាក់ពីព្រលឹមមិនពិបាកដាស់ នោះគឺ៖

  • ជៀសវាងពន្លឺនៅពេលគេង ធ្វើឲ្យប៉ះពាល់ដល់ការគេង

  • ជៀសវាងការហត់នឿយ និងរំភើបហួសហេតុមុនពេលចូលគេង

  • កុំឲ្យកូនគេងច្រើនពេកនៅពេលថ្ងៃ ដើម្បីឲ្យពេលយប់កូនគេងបានច្រើន

២ . ដាក់តន្ត្រីដែលកុមារចូលចិត្ត

ការប្រើភ្លេងដែលកុមារចូលចិត្តគឺមានប្រសិទ្ធភាពល្អក្នុងការគេងរបស់ក្មេង ឲ្យឆាប់គេង និងស្លុងអារម្មណ៌ទៅតាមបទចម្រៀង។

៣ . បង្កើតការលើកទឹកចិត្តដើម្បីឲ្យកុមារក្រោកឡើង

ក្មេងៗទាំងអស់ដឹងហើយថា រាល់ព្រឹកពួកគេក្រោកពីគេង ហើយត្រូវរៀបចំខ្លួនទៅសាលារៀន ប្រសិនបើឪពុកម្តាយនៅតែបន្តស្រែកថា "ក្រោកឡើងឆាប់ទៅសាលារៀន ឬកូននឹងយឺត" វានឹងក្លាយជាសុបិន្តអាក្រក់សម្រាប់ក្មេងៗ។ ដូចនេះទុកឲ្យគាត់មានទម្លាប់ដោយខ្លួនឯង ដោយព្យាយាមប្រាប់និងពន្យល់ដល់គាត់ ឲ្យគាត់ដឹងខ្លួនទុកជាមុន ។

៤ ឪពុកម្តាយត្រូវមើលស្ថានភាព ក្នុងបន្ទប់របស់កូន

ហេតុអ្វីបានជាកូនរបស់អ្នកមិនក្រោកសោះ នៅតែគេងលក់ស្រួលបែបនេះ ។ ដូចនេះអ្នកត្រូវមើលស្ថានភាពជុំវិញ ធ្វើយ៉ាងណាឲ្យកូនរបស់អ្នកភ្ញាក់ ដូចជាការបិទម៉ាស៊ីនត្រជាក់ ដើម្បីឲ្យបន្ទប់ក្តៅ ពេលគាត់ក្តៅគាត់និងភ្ញាក់។

៥ ប្រសិនដាស់កូន តែមិនភ្ញាក់

ប្រសិនបើកុមារស្ទាក់ស្ទើរ ងងុយដេក ឬមិនស្រួល ហើយមិនចង់ក្រោកពីដំណេក មិនត្រឹមតែមនុស្សធំនឹងមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ កុមារក៏នឹងមានភាពតានតឹងផងដែរ។ ដូចនេះ ឪពុកម្តាយគួររៀបចំអ្វីគ្រប់យ៉ាងឲ្យកូន ដើម្បីត្រៀមក្នុងការភ្ញាក់ ដូចជារៀបចំសម្លៀកបំពាក់ កាបូបស្ពាយទៅរៀន រៀបចំអាហារ ឲ្យរួចរាល់ ហើយប្រាប់គាត់ថា អ្នកបានធ្វើរួចរាល់ហើយ ។ ពេលនោះនិងធ្វើឲ្យគាត់មានអារម្មណ៌ល្អ ហើយឆាប់ភ្ញាក់ទៀតផង។

ប្រភព៖kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី