មិនមែនលុយទេ តែកត្តាទាំង៥នេះ អាចកំណត់សុភមង្គលគ្រួសារបាន

  • 2024-04-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្តីស្រឡាញ់ដែលមានជាមួយគ្រួសារគឺជាអារម្មណ៍ខាងវិញ្ញាណដ៏ថ្លៃថ្លាបំផុតសម្រាប់ចិត្តរបស់យើង ដែលមិនអាចកាត់ថ្លៃបាន។ មានកត្តាមួយចំនួន ដែលយើងអាចកំណត់បានថា ជីវិតដែលមានគ្រួសារតែងតែមានចំណុចល្អៗទាំងនេះ ដោយមិនចាំបាច់ទាល់តែមានលុយ ទើបមានសុភមង្គលនោះឡើយ ៖

១ ការមើលថែរក្សាគ្នាទៅវិញទៅមក

ដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងសមាជិកគ្រួសារ យើងត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ សព្វថ្ងៃដោយជីវិតមមាញឹក ការចំណាយពេលជជែកគ្នាច្រើនគឺពិបាកសម្រាប់គ្រួសារជាច្រើន។ ឪពុកម្តាយតែងតែចំណាយពេលច្រើនពេកលើការងារផ្ទាល់ខ្លួនដោយមិនយកចិត្តទុកដាក់ និងមើលថែកូន។ អាស្រ័យហេតុនេះ សូមរៀបចំទុកពេលជជែកគ្នាឱ្យបានច្រើន និងផ្តល់ទំនុកចិត្តលើគ្នានៅពេលអាហារពេលល្ងាច ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

២ ការចេះអត់ធ្មត់របស់មនុស្សពីរនាក់

ក្នុងអាពាហ៍ពិពាហ៍ ប្រសិនបើភាគីម្ខាងគិតតែពីអាត្មានិយម ចិត្តចង្អៀត មិនចេះចែករំលែក និងចេះអធ្យាស្រ័យគ្នា ទំនាក់ទំនងរបស់គូស្នេហ៍មិនអាចស្ថិតស្ថេរបានឡើយ។ ដើម្បីមានទំនាក់ទំនងល្អរវាងប្តីប្រពន្ធ ប្តីប្រពន្ធត្រូវចេះអធ្យាស្រ័យ និងចែករំលែកគ្នាទៅវិញទៅមក។

នៅលើលោកនេះ មិនដែលមានមនុស្សណាដែលល្អឥតខ្ចោះនោះទេ ហើយក៏គ្មានអ្នកណាដែលគ្មានកំហុសដែរ។ ដើម្បីរស់នៅដោយរីករាយ អ្នកត្រូវមានការអត់ឱន និងទទួលយកចំណុចខ្វះខាតពាក់កណ្តាលទៀតរបស់អ្នក។

៣ ត្រូវទុកចិត្តគ្នាទៅវិញទៅមក

ក្នុងនាមជាប្ដីប្រពន្ធ ទោះជាពីរនាក់ក៏ដោយ។ ទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ។ នៅពេលដែលស្វាមី និងភរិយាជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ទំនាក់ទំនងរបស់ពួកគេនឹងស្ថិតស្ថេរយូរអង្វែង។ បើទាំងប្ដីប្រពន្ធមានទំនុកចិត្តគ្រប់គ្រាន់ទើបអាចសាងគ្រួសារមានសុភមង្គលបាន។ ការមិនមានទំនុកចិត្តគ្រប់គ្រាន់ធ្វើឱ្យគូស្នេហ៍ងាយនឹងមានការប្រច័ណ្ឌ ការសង្ស័យ ហើយនៅទីបំផុតការឈ្លោះប្រកែកគ្នានិងជម្លោះ។

៤ ត្រូវចេះចុះសម្រុងនិងគ្នា

គូស្នេហ៍ដែលមានសុភមង្គលតែងតែគោរព និងចេះសម្របសម្រួលគ្នា។ ការកសាងគ្រួសារដែលមានសុភមង្គល គឺជាដំណើរការរបស់មនុស្សពីរនាក់សម្រុះសម្រួល និងធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក។ អ្នកចិត្តសាស្ត្រអាពាហ៍ពិពាហ៍បានបញ្ជាក់ថា ដើម្បីមានសុភមង្គល ប្ដីប្រពន្ធត្រូវធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក។ ពួកគេដាក់ផលប្រយោជន៍គ្រួសារលើសអ្វីទាំងអស់ជាជាងយកផលប្រយោជន៍ផ្ទាល់ខ្លួនលើសអ្វីទាំងអស់។

៥ ធានាលើធនធានផ្នែកហិរញ្ញវត្ថុ

ដើម្បីកសាងជីវិតដ៏រីករាយ ហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់។ ហិរញ្ញវត្ថុរឹងមាំគឺជាលក្ខណៈវិនិច្ឆ័យមួយដើម្បីជួយសមាជិកគ្រួសារមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការសិក្សា អភិវឌ្ឍយ៉ាងទូលំទូលាយ និងសម្រេចក្តីសុបិន និងផែនការរបស់ពួកគេ។

ស្វែងរកផែនការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រួសាររបស់អ្នក បង្រៀនកូនរបស់អ្នកឱ្យចេះប្រើប្រាស់លុយឱ្យបានត្រឹមត្រូវ កំណត់ចំនួនប្រាក់ចំណូលដើម្បីសន្សំទុកក្នុងករណីមានអាសន្ន ហើយគិតឱ្យបានល្អិតល្អន់មុននឹងចំណាយ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម