ទង្វើ ៤ យ៉ាងរបស់ប្ដី ដែលស្រឡាញ់ប្រពន្ធខ្លាំង និងស្មោះត្រង់

  • 2023-12-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានតែប្តីដែលស្រលាញ់ប្រពន្ធដោយងប់ងុល ប៉ុណ្ណោះដែលធ្វើសកម្មភាពទាំងនេះ។ហើយយើងក៏អាចសំគាល់ឃើញនៅចំណុចទាំងដេះ តាមរយៈសកម្មភាពដូចខាងក្រោមនេះ៖

១ តែងតែនៅជិតអ្នក នឹងឳបថើបអ្នករហូត

នៅពេលដែលបុរសចង់ចំណាយពេលជាមួយអ្នក វាមិនសំខាន់ថាអ្នកជាគូស្នេហ៍ ឬជាអ្វីនោះទេ បំណងប្រាថ្នានោះគឺជា អារម្មណ៍ដ៏សម្បូរបែបរបស់គេចំពោះអ្នក។ ទោះនៅទីណាក៏ដោយ ក៏គេពេញចិត្តនៅជាមួយអ្នកគ្រប់ពេល ហើយតែងតែញញឹម និងចងចាំរឿងរ៉ាវជាមួយអ្នកគ្រប់ពេលផងដែរ។

២ គេតែងតែនៅខាងអ្នក ជំរុញអ្នកឱ្យបន្តគោលដៅដែលអ្នកចង់

ទំនាក់ទំនងមួយដែលល្អ ដែលអាចនិយាយបានថា "មានសុខភាពល្អ" នៅពេលដែលដៃគូទាំងពីរគាំទ្រគ្នាទៅវិញទៅមកដើម្បីក្លាយទៅជារឿងល្អបំផុតសម្រាប់ខ្លួនឯងនិងដៃគូ។ ដូច្នេះហើយ ការគាំទ្រ និងការលើកទឹកចិត្តពីគាត់ នៅពេលអ្នកបន្តគោលដៅផ្ទាល់ខ្លួនរបស់អ្នកក្នុងអាជីព និងជីវិត គឺជាការបង្ហាញយ៉ាងច្បាស់នៃសេចក្តីស្រឡាញ់ពិត។ គាត់អាចលួងលោមអ្នកនៅពេលដែលអ្នកមានការលំបាក ផ្តល់មតិនិងយោបល់ដោយស្មោះត្រង់ដើម្បីជួយអ្នក "ឈានដល់ចំណុចបញ្ចប់" យ៉ាងឆាប់រហ័ស។ សកម្មភាពទាំងនេះសុទ្ធតែជាភស្តុតាងបង្ហាញពីក្តីស្រលាញ់ ចំពោះអ្នក ដោយមិនចាំបាច់មានការបញ្ជាក់អ្វីផ្សេងនោះទេ។

៣ គេជាមនុស្សសកម្ម និងរីករាយក្នុងការមើលថែអ្នក

បុរសដែលស្រលាញ់អ្នកពិត មិនត្រឹមតែនិយាយថា «អូនលេបថ្នាំនិងថែសុខភាពផង»នោះទេ គេប្រាកដជាមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនោះឡើយដោយ បើគាត់មិនចេះធ្វើម្ហូប គាត់អាចទិញអាហារ និងថ្នាំឱ្យអ្នក ឬធ្វើកិច្ចការផ្ទះទាំងអស់ ដើម្បីឱ្យអ្នកសម្រាកបានស្រួល។ សកម្មភាពទាំងនេះគឺជាសក្ខីភាពមួយចំពោះគំនិតផ្តួចផ្តើម និងសុភមង្គលដែលពួកគេមានអារម្មណ៍ក្នុងការថែរក្សាអ្នក មិនមែនគ្រាន់តែជាការរំលឹកដែលគ្មានន័យនោះទេ។

៤ ពេលនិយាយដល់ឈ្មោះយើងគាត់តែនិយាយដោយគោរពនិងឲ្យតំលៃ

ស្វាមីខ្លះពេលនៅមុខនិយាយផ្អែមដាក់ប្រពន្ធ តែពេលនៅក្រោយខ្នងខ្លះនិយាយឈ្មោះប្រពន្ធដោយប្រើសព្ទនាម «វា»នៅមុខគេ។ តែបើស្វាមីដែលស្រលាញ់ប្រពន្ធពិត ទោះទៅទីណាក៏ដោយតែងតែហៅឈ្មោះប្រពន្ធពេញៗមាត់ មិនខ្មាស់គេឡើយ។

ចំណុចទាំង៤នេះ គឺជាចំណុចដែលយើងអាចមើលឃើញដោយភ្នែកនិងចិត្ត ហើយក៏ធ្វើឲ្យយើងដឹងពីចិត្តដៃគូរបស់យើងថាគេពិតជាស្រលាញ់យើងពិតប្រាកដមិននិយាយតែមាត់នោះទេ គេចូលចិត្តធ្វើសកម្មភាពជាងនិយាយ។

ប្រភព៖ emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម