ដឹងលទ្ធផលហើយ ! អ្នកឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំំ២០២៣

  • 2023-12-07 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី Cambodian Women in Tech Award របស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល វិស្វករ IT ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងវិស័យ eGovernment និងស្ត្រីក្នុងឧស្សាហកម្មច្នៃប្រឌិតឌីជីថលនៅកម្ពុជា ពេលនេះបានរកឃើញអ្នកឈ្នះពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ហើយ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣ មានចំនួន៥រូប ដែលត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦០រូប ដោយមានគណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិតបច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួលបានពានរង្វាន់ រួមមាន៖

១. ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster of the year) ត្រូវបានផ្តល់ជូន កញ្ញា Chun Phallamonunh ជានិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

២. ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the year) ត្រូវបានផ្តល់ជូន កញ្ញា Meng Molinna អ្នកបង្កើតមាតិការឯករាជ្យ

៣. ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Engineer of the year) ត្រូវបានផ្តល់ជូន កញ្ញា Tes Putthira មកពីក្រុមហ៊ុន ADITI

៤. ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the year) ត្រូវបានផ្តល់ជូន លោកស្រី Chau Lon Molika ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd

៥. ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ(Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា Oung Somey មកពីធនាគារជាតិ។

គួរបញ្ចាក់ផងដែរថា ពានរង្វាន់ឌីជីថលកម្ពុជាជាកម្មវិធី ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ឌីជីថលរបស់គ្រប់តួរអង្គទាំងអស់ សំដៅជំរុញការធ្វើបរិវត្តិកម្មឌីជីថលឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព នវានុវត្តន៍ និងបរិយាបន្ន ពានរង្វាន់ឌីជីថលកម្ពុជា។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម