អស្ចារ្យណាស់! ស្ត្រីខ្មែរដំបូងគេ ទទួលបានពានរង្វាន់Oscra នៅលើពិភពលោក

  • 2023-12-01 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងសម្រាប់ស្ត្រីខ្មែរមួយរូបដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រលងក្មុងកម្មវិធី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៣»។

អ្នកស្រី រស់ រតនៈ ដែលគេស្គាល់ថា ជា Chef Nak បានឈ្នះពាន «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៣» ពីពានរង្វាន់ Gourmand Award ពីទីក្រុង Riyahd នៃប្រទេស Saudi Arabia ។ សៀវភៅដែលមានឈ្មោះថា «សោយ» បានយកឈ្នះប្រទេសជាង១០០ ដែលបានយកសៀវភៅមុខម្ហូបរបស់ខ្លួន ទៅដាក់ប្រកួត។ «សោយ» ត្រូវបានបោះពុម្ភក្នុងខែ ឧសភា ឆ្នាំ២០២៣ ដែលមានមុខម្ហូបចំនួន៦០មុខ ដែលសុទ្ធតែជាមុខម្ហូបត្រូវបានចម្អិនក្នុងព្រះបរមរាជវាំង ចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៧០។ សៀវភៅនេះ បានបង្ហាញពីគ្រឿងផ្សំនិងគ្រឿងទេសជាច្រើនសម្បូរបែប និងប្លែកៗ ដែលគ្រឿងផ្សំមួយចំនួនជាឳសថព្យាបាលជំងឺដែលប្រជាពលរដ្ឋខ្មែរយើងប្រើប្រាស់សព្វថ្ងៃផងដែរ។

តាមរយៈការទទួលបានពានរង្វាន់ Gourmand Award ឬហៅថាពានរង្វាន់ OSCAR ក្នុងកម្មវិធី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ដែលនេះគឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ហើយម៉្យាងវិញទៀត ក៏អាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ស្ត្រីពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យណាស់ ស្ត្រីអាចធ្វើបានទាំងកិច្ចការតូច និងកិច្ចការធំ ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់ Gourmand Award ធ្វើជារៀងរាល់ឆ្នាំ ដោយធ្វើដំណើរទៅតាមប្រទេសផ្សេងៗនៅលើពិភពលោក ហើយឆ្នាំនេះគឺជាឆ្នាំទី២៩ហើយ។

ប្រភព៖ Chef Nak

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម