កុំឲ្យសោះ ប្រសិនបើអ្នកទៅញ៉ាំអី ហើយធ្វើរឿង៤យ៉ាងនេះ នៅតុអាហារ

  • 2024-04-15 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជួបជុំគ្នាទៅញ៉ាំអីខាងក្រៅរវាងមិត្តភក្ក័និងមិត្តភក្ក័ រវាងមេនិងកូនចៅ រវាងមិត្តរួមការងារ ជាដើម តែងតែកើតមានសម្រាប់មនុស្សម្នាក់ៗ ដោយជៀសមិនផុតនោះទេ។ ហើយការដែលទៅញ៉ាំអីជុំគ្នាបែបនេះ យើងក៏មិនគួរឲ្យមានទំលាប់មួយចំនួនមើលទៅមិនល្អសម្រាប់មនុស្សជុំវិញខ្លួនផងដែរ។ ខាងក្រោមនេះ គឺជាទំលាប់មិនល្អ៤យ៉ាង នៅតុបាយ ដែលគ្រប់គ្នាមិនគួរធ្វើនោះឡើយ នោះគឺ៖

១ កុំចូលចិត្តដណ្តើមកៅអីយកកន្លែងដែល្អជាងគេ ហើយញ៉ាំមុនគេ

អ្នកត្រូវយល់ថាមិនថាអ្នកនៅទីណាទេសុជីវធម៌ក្នុងសង្គមគឺសំខាន់ខ្លាំងណាស់។ ជាទូទៅពេលចេញទៅញ៉ាំអីមិនថាអ្នកណាឬនៅក្មេងទេ យើងត្រូវតែមានសុជីវធម៌និងចេះសង្កេត។ បើមនុស្សចេះតែប្រញាប់រកកន្លែងញ៉ាំ អង្គុយមុនអ្នកផ្សេងមកដល់ ហើយគិតតែពីភាពសុខស្រួលរបស់ខ្លួន នោះជាមនុស្សឈ្លើយ។ នៅពេលដែលអ្នកសេពគប់ជាមួយមនុស្សប្រភេទនេះ វាពិតជាលំបាកក្នុងការជៀសវាងការដឹកនាំដោយអ្នកដ៏ទៃ នោះជីវិតរបស់អ្នកនឹងមានភាពច្របូកច្របល់ និងអវិជ្ជមានយ៉ាងខ្លាំង។

២ ពេលហូប មនុស្សខ្លះចាប់ផ្ដើមអួត

មនុស្សជាច្រើនបន្ទាប់ពីផឹកពីរបីពែង ចាប់ផ្តើមអួតពីភាពប្រណីត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ គេមិនស្ទាក់ស្ទើរក្នុងការនិយាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីទទួលបានការកោតសរសើរ។

៣ ពេលគេនិយាយគឺតែងតែនិយាយជាមួយអ្នកមាននិងអ្នកមានអំណាច

គេគ្រប់គ្នានៅពេញតុ តែបែរមិននិយាយឬរាក់ទាក់គ្នា តែបែរជានិយាយតែជាមួយអ្នកមានឬអ្នកមានអំណាច ដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួន ហើយបង្ហាញរឹកពាថាខ្លួនឯងអស្ចារ្យ។

៤ មនុស្សដែលគេចពីការបង់ប្រាក់

នៅពេលនិយាយអំពីអាហារ យើងមិនអាចជៀសវាងប្រធានបទនៃវិក័យប័ត្របានទេ។ មនុស្សដែលជៀសវាងការបង់ប្រាក់គឺជាមនុស្សដែលចូលចិត្តទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯង។ មនុស្សប្រភេទនេះ មានភាពវៃឆ្លាតខ្លាំង ពេលបញ្ជាអាហារ ហើយពេលគេបង់លុយ ពួកគេជាមនុស្សដំបូងដែលព្យាយាមលាក់។ មនុស្សប្រភេទនេះមើលទៅមានចិត្តទូលាយ ប៉ុន្តែតាមពិតទៅជាមនុស្សល្ងង់ ហើយចូលចិត្តតែកេងចំណេញពីអ្នកដទៃ ដូច្នេះហើយយើងមិនគួរសេពគប់ជាមួយមនុស្សប្រភេទនោះទេ។

ប្រភព៖phunutoda

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម