ចង់ដឹងថាប្តីខូចលែងដូចមុន ប្រពន្ធអាចមើលដឹង៣ចំណុចនេះ

  • 2024-06-12 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរសដែលបោកប្រាស់មានសញ្ញាពិបាកមើលបន្តិច តែបើយើងជាស្ត្រីបើចេះរៀនសង្កេតបន្តិចនោះនិងដឹងថា ប្តីរបស់យើងមានខុសប្លែកធម្មតាពិតមែន។ បុរសខុសពីស្ត្រី ប្រសិនបើបុរសគាត់មានអ្វីលាក់បាំងគឺគាត់គិតបានល្អិតល្អន់ជាងស្ត្រី ព្រោះបុរសគាត់មានតិចនិកច្រើន ពូកែរលាក់បាំងជាងនារី។ ជាប្តីប្រពន្ធនិងគ្នា ប្រសិនបើនរណាម្នាក់បែកឆ្វេង ខុសទម្លាប់ធម្មតា នោះយើងពិបាកនិងដឹងណាស់ ប្រសិនបើយើងមិនបានសង្កេត។ ខាងក្រោមនេះគឺជាចំណុច៣យ៉ាង ដែលដៃគូ មានចិត្តបែកឆ្វេង និងខូច លែងដូចមុន ៖

១ ប្តីមានអារម្មណ៍ប្រែប្រួលខុសប្រក្រតី

ក្នុងនាមជាស្ត្រី វាមិនពិបាកក្នុងការទទួលស្គាល់ការផ្លាស់ប្តូរអារម្មណ៍ខុសប្រក្រតីរបស់ស្វាមីនាងទេ។ ប្តីឆាប់ខឹង រិះគន់ប្រពន្ធកាន់តែខ្លាំង ហើយថែមទាំងប្រៀបធៀបប្រពន្ធ និងប្រពន្ធអ្នកដ៏ទៃញឹកញាប់ ជាសញ្ញាមួយគួរឲ្យកត់សម្គាល់ ពេលប្តីចាប់ផ្តើមស្អប់អ្នក ប្តីប្តូរពីបើកចំហរទៅជាបិទឯកជន មិនស្រួលចែករំលែក ជាមួយអ្នកអំពីការងាររបស់ពួកគេ ឬអំពីមនុស្សដែលពួកគេកំពុងជួប។ ប្រសិនបើសំណួរដែលអ្នកសួរត្រូវបានឆ្លើយត្រឹមតែឆ្លងកាត់ ឬមានភាពស្រពិចស្រពិល នោះវាក៏បង្ហាញថាដៃគូរបស់អ្នកបាត់បង់ការយកចិត្តទុកដាក់លើអ្នក ដែលជាសញ្ញាបង្ហាញថាស្វាមីរបស់អ្នកកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកដ៏ទៃ។

២ ភាពសុខដុមរមនារវាងអ្នកទាំងពីរកាន់តែយ៉ាប់យ៉ឺន

ការផ្លាស់ប្តូរមួយរំពេចក្នុងការបង្កើតស្នេហាដោយមិនមានការពិភាក្សាជាមួយអ្នកក៏ជាសញ្ញាគួរឱ្យសង្ស័យផងដែរ។ ទោះបីនាងនៅតែរួមភេទជាប្រចាំក៏ដោយ ក៏ប្រពន្ធអាចទទួលអារម្មណ៍ពីការផ្លាស់ប្តូររបស់ប្ដីដែរ។ ព្រោះមិនត្រឹមតែលែងចាប់អារម្មណ៍ និងងប់ងល់ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ព្រងើយកន្តើយ និងមិនត្រជាក់ចិត្តពេលនៅជិតភរិយា។ ទំនាក់ទំនងរវាងស្វាមី និងភរិយាកាន់តែឃ្លាតឆ្ងាយពីគ្នា អារម្មណ៍នៃភាពស្និទ្ធស្នាលខាងវិញ្ញាណ និងតណ្ហារវាងស្វាមី និងភរិយាលែងមាននិងមិនចង់មានទៀត។ ដោយខាងប្តី មានអាកប្បកិរិយាព្រងើយកន្តើយ និងគ្មានមនោសញ្ចេតនា ។

៣ លាក់អាថ៌កំបាំងពីប្រពន្ធ

នៅពេលដែលមនុស្សប្រុសចាប់ផ្តើមបង្ហាញសញ្ញានៃការផិតក្បត់ ពួកគេតែងតែមិនចែករំលែក ដូចពីមុនឡើយ ដោយព្យាយាមលាក់បាំងវា។ គាត់បានលាក់ដោយការលុបដានទាំងអស់នៃការទំនាក់ទំនង ការសន្ទនា និងសារ ដែលធ្វើអោយស្ត្រីនោះពិបាករក។

នៅពេលដែលអាថ៌កំបាំងទាំងនេះកាន់តែធំ ចន្លោះប្រហោង និងស្នាមប្រេះរវាងប្តីប្រព្ធនឹងចាប់ផ្តើម ហើយទំនាក់ទំនងនេះនិងធ្វើឲ្យអ្នកទាំងពីបែកបាក់គ្នាទៅថ្ងៃខាងមុខ។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម