តើបេក្ខភាពរូបណាជាម្ចាស់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា 2023​​ របស់​CADT នៅវគ្គផ្តាច់ព្រ័ត្រខាងមុខនេះ

  • 2023-11-22 02:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី Cambodian Women in Tech Award អបអរសាទរសមិទ្ធិផលរបស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល វិស្វករ IT ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងវិស័យ eGovernment និងស្ត្រីក្នុងឧស្សាហកម្មច្នៃប្រឌិតឌីជីថលនៅកម្ពុជា ​ឈានចូលមកវគ្គផ្តាច់ព្រ័តហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពានរង្វាន់នេះផ្តល់នូវវេទិកាសម្រាប់ស្ត្រីផ្នែកបច្ចេកវិទ្យាក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក និងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេដែលរួមបញ្ចូល និងចម្រុះបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ពានរង្វាន់នេះត្រូវបានគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រសួងកិច្ចការនារី (MoWA) ចូលរួមក្នុងកម្មវិធី។ ​ដែលប្រព្រឹត្តទៅនៅ Innovation Center, CADT | ជាន់ទី៣ ថ្ងៃ សុក្រ, ទី២៤ វិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០​ព្រឹក ដល់ម៉ោង ១១:៣០​ នាទីថ្ងៃត្រង់។

ដោយឡែកសម្រាប់លក្ខខណ្ឌ័ របស់កម្មវិធីប្រកួត និងទទួលពាក្យសម្រាប់ចូលរួមការប្រកួតមាន ៥មុខជំនាញ Women in Tech Award​ ដែលមានតែក្រុមស្ត្រីចូលរូួមក្នុងការប្រកួតប្រជែងប៉ុណ្នោះ។ សម្រាប់ការប្រកួតគឺរកឃើញបេក្ខភាពសរុប ១៨​រូប ស្វែងរកឃើញក្នុង ៤មុខជំនាញនៃការប្រកួតប្រជែង អាចបន្តទៅវគ្តផ្តាច់ព្រ័ត្រ រួមមាន៖

១-សហគ្រិនឌីជីថលប្រចាំឆ្នាំ ( Digital Entrepreneur of the Year)ដែលមានបេក្ខភាព ៥រូបមាន៖

  • Norm Bunna មកពី BILLAGEWORKS Cambodia Co LTD
  • Sreymom Hok មកពី The Khmer Lesson
  • Bunchan Numol មកពី Sastra Co., Ltd
  • Nouth Clara មកពី Apsara Media Services (AMS)
  • Chau Lon Molika មកពី Sophea Moly Agro-Retails and

២-ការច្នៃប្រឌិតឌីជីថលប្រចាំឆ្នាំ ( Digital Creative of the Year )ដែលមានបេក្ខភាព ៥រូបមាន៖

  • Kim Sreymoch មកពី Kongchak Studio
  • Kouy Y Seav មកពី SEA Fokus
  • Rithy Lomorkesor មកពី Sola Artist
  • Meng Molinna មកពី Western International School
  • Saovory Nhel មកពី Independent Artis

៣-យុវជនឌីជីថលប្រចាំឆ្នាំ (Digital Youngster of the Year )​ ដែលមានបេក្ខភាព ៥រូបមាន៖

  • Chhay Kimeng មកពី E2STEM Education Cambodia
  • Pun Solita មកពី Cambodia Academy of Digital Technology
  • Sok Chanven មកពី Cambodia Academy of Digital Technology
  • Mong Chanrattnak មកពី American University of Phnom Penh
  • Chun Phallamonunh មកពី American University of Phnom Penh

៤-វិស្វករឌីជីថលប្រចាំឆ្នាំ (Digital Engineer of the Year)​ ដែលមានបេក្ខភាព ៣រូបមាន៖

  • Chea Boeurn Ezecom Co., Ltd
  • TES Putthira Asia Digital Technology Innovation -​ ADITI
  • Vitheavy Samnang SoulAdviso

តើបេក្ខភាព ឬស្ត្រីឆ្នើមរូបណាដែលឈ្នះក្នុងកម្មវិធីប្រកួតប្រជែងនេះ អ្នកឈ្នះ​ ត្រូវបានប្រកាសនៅក្នុងកម្មវិធី Cambodia Women in Tech Ceremony នៅរាជធានីភ្នំពេញ ថ្ងៃទី 06.12.2023។

សម្រាប់អ្នកឈ្នះ ម្នាក់ៗនឹងទទួលបានរង្វាន់ជាមួយនឹងប័ណ្ណដែលមានតម្លៃ 4,000.00 ដុល្លារ។ ប័ណ្ណនេះអាចត្រូវបានប្រើសម្រាប់កម្មវិធីបណ្តុះបណ្តាលនៅបរទេស ឬនៅក្នុងប្រទេសកម្ពុជា និងសម្រាប់សកម្មភាពអប់រំផ្សេងទៀត ដោយមានការសម្របសម្រួលជាមួយអ្នករៀបចំ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម