គន្លឹះ ៤ចំណុចសំខាន់ដែលអ្នកត្រូវបណ្តុះប្រកបដោយថាមពលវិជ្ជមាន និងពោរពេញដោយជីវិតសម្បូរបែប

  • 2023-11-16 09:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វីដែលអ្នកមាននឹងទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពចិត្តរបស់អ្នកគឺការបណ្តុះនៅថាមពលវិជ្ជមានក្នុងខ្លួនហើយបន្ថែមជីវិតរស់នៅប្រកបដោយភាពសម្បូរបែបបាន ដូច្នេះបើអ្នកចង់កែប្រែវាសនាអ្នកគួរបណ្តុះគុណធម៌របស់ខ្លួន ក្នុងគន្លឺះទាំង ៤ចំណុចខាងក្រោមមាន៖

១.សំណាងកើតចេញពីទម្លាប់ល្អ ប្រយ័ត្នទម្លាប់របស់អ្នក ពួកវានឹងក្លាយជាចរិតរបស់អ្នក ប្រយ័ត្នចរិតរបស់អ្នក ពួកវានឹងក្លាយជាវាសនារបស់អ្នក។ រាល់ជម្រើសក្នុងជីវិតនេះនឹងកើតចេញពីទម្លាប់របស់អ្នក។ ទម្លាប់ល្អនឹងបង្កើតជីវិតអ្នក ទម្លាប់អាក្រក់នឹងធ្វើបាបអ្នក។ ដូច្នេះបង្កើតទម្លាប់ល្អសម្រាប់ខ្លួនអ្នក សំណាងនឹងញញឹមដាក់អ្នក។ អថេរដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សគឺទម្លាប់។ ទម្លាប់ល្អអាចផ្លាស់ប្តូរជីវិតរបស់មនុស្សបានទាំងស្រុង។

២.រូបរាងល្អកើតចេញពីអាកប្បកិរិយាល្អ ចាស់ទុំនៅតែនិយាយថា ចិត្តនិងកាយគឺអាស្រ័យគ្នា។ មុខគឺជាការបង្ហាញពីអាកប្បកិរិយារបស់មនុស្ស។ ប្រសិនបើនិស្ស័យរបស់អ្នកល្អ រូបរាងរបស់អ្នកនឹងល្អ។ ដូច្នេះបើអ្នកចង់បានមុខស្អាតត្រូវតែមានអាកប្បកិរិយាល្អ។ នៅពេលដែលអ្នកសរសើរខ្លួនឯងក្នុងកញ្ចក់រាល់ថ្ងៃថាអ្នកស្អាត មួយរយៈក្រោយអ្នកពិតជាស្រស់ស្អាត។ អាកប្បកិរិយាល្អនឹងជួយអ្នកឱ្យមានរូបរាងស្អាត និងស្នាមញញឹមភ្លឺថ្លាបើអ្នកមានអាកប្បកិរិយាមិនល្អ ហើយខឹងគ្រប់យ៉ាង នោះមុខអ្នកនឹងក្រៀមក្រំ។ បើអ្នកពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានឃើញ នោះមុខអ្នកនឹងមានពណ៌ផ្កាឈូក និងស្រស់ស្អាតដោយធម្មជាតិ។ ព្រោះយើងមិនអាចគ្រប់គ្រងអ្វីៗទាំងអស់ក្នុងជីវិតនេះបានទាំងស្រុងនោះទេ ប៉ុន្តែយើងអាចកែប្រែនិងគ្រប់គ្រងអារម្មណ៍របស់យើងឲ្យប្រសើរបាន។ ព្យាបាលទុក្ខលំបាក និងរបួសជាបទពិសោធន៍សម្រាប់ទាំងអស់គ្នាដោយស្នាមញញឹម។

៣.ជីវិតគឺល្អ ដោយសារចិត្តសប្បុរស ពេលចុះសម្រុងជាមួយអ្នកដទៃ អ្វីដែលសំខាន់បំផុតមិនមែនជាទ្រព្យសម្បត្តិទេ តែជាបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ។ មនុស្សដែលមានបុគ្គលិកលក្ខណៈល្អនឹងបង្កើតទំនាក់ទំនងល្អ។ សំណាងរបស់មនុស្សកើតចេញពីការបណ្តុះចរិតលក្ខណៈដែលខ្លួនប្រមូលបាន។ នៅពេលដែលអ្នកពោរពេញដោយសេចក្តីសប្បុរស និងការឲ្យ។

៤.ទ្រព្យសម្បត្តិកើតចេញពីសុខភាពល្អ អ្វីដែលសំខាន់បំផុតក្នុងជីវិតនេះគឺការមានសុខភាពល្អ។ ជីវិតនេះខ្លីណាស់ ទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងជីវិត មិនមែនជាផ្ទះធំ ឬឡានស្អាតទេ តែសុខភាពល្អ។ ពេលអ្នកមានសុខភាព អ្នកនឹងមានអ្វីៗគ្រប់យ៉ាង។ ប្រសិនបើរាងកាយនឿយហត់ ជីវិតប្រាកដជានឹងឈឺចាប់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម